ភ្នំពេញ៖ អតីតពិធីករប្រុសពូកែវោហាប្រចាំប៉ុស្តិ៍ MYTV លោក VJ រតនា ចាប់តាំងពីរៀបការមក លោកបានផ្តាច់ខ្លួនទាំងស្រុងពីវិស័យសិល្បៈ ដោយលោកបានងាកមកប្រើជីវិតសាមញ្ញ រស់នៅយ៉ាងសោយសុខពោរពេញ ទៅដោយសុភមង្គល ជាមួយនឹងភរិយាដ៏សែនស្រស់ស្អាត ថែមទាំងថ្មីៗនេះ អ្នកទាំងពីរកំពុងតែអបអរជាមួយនឹងដំណឹង ទទួលបានសមាជិកថ្មី កូនទី២ដែលកំពុងតែពរពោះក្នុងផ្ទៃភរិយាថែមទៀតផង។

មិនតែប៉ុណ្ណោះ កាលពីព្រឹកមិញនេះ VJ រតនា ក៏ទទួលបានកាដូយ៉ាងពិសេសមួយ ដែលមានតម្លៃរហូតដល់ទៅរាប់ម៉ឺនដុល្លារ ពីភរិយាបណ្តូលចិត្ត ក្នុងថ្ងៃខួបកំណើតរបស់លោក ថែមទៀតផង។ 

នេះបើយោងតាមការបង្ហោះ របស់ VJ រតនា បានឲ្យដឹងថា ខួបកំណើតឆ្នាំនេះ របស់លោក កាដូពិសេសបំផុតដែលលោកទទួលបានពីភរិយាសំណព្វចិត្ត នោះគឺរថយន្តម៉ាក Lexus តម្លៃរាប់ម៉ឺនដុល្លារ ដែលធ្វើឲ្យតារាប្រុសនេះរំភើបចិត្តជាខ្លាំង៕

VJ រតនា និងភរិយា
VJ រតនា និងភរិយា
VJ រតនា និងគ្រួសារ
កាដូខួបកំណើត VJ រតនា
កាដូខួបកំណើត VJ រតនា
កាដូខួបកំណើត VJ រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា