ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានតារាស្រី២ដូងដែលបង្ហាញក្ដីរំភើប ដោយសារ តែហ្វេនពួកគេសម្រេចចិត្ត សាក់ឈ្មោះនាងលើដងខ្លួន ជាហេតុធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង។

តួយ៉ាង រឿងដែលមិនគួរឲ្យនឹកស្មានដល់នោះ មិនមែនមានតែតារាស្រីៗល្បីៗទាំងនោះទេ ដែលទទួលបានស្នាមសាក់ពីហ្វេន សូម្បីតែតារាចម្រៀងរាងខ្ពស់សង្ហាលោក ងួន ចាន់ដេវីត ក៏មានហ្វេនស្ម័គ្រចិត្ត សាក់ឈ្មោះលោកលើដៃ មិនឲ្យចាញ់ពួកគេដែរ។ ជាក់ស្ដែង ការសាក់រូបឈ្មោះបែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ណាស់ថា ម្ចាស់បទ«អតីតកាលចោលម្សៀត» រូបនេះ ពិតជាមានហ្វេនស្រលាញ់ គាំទ្រលោកយ៉ាងពេញទំហឹងតែម្ដង ។

គួររម្លឹកដែលថា តារាស្រី២រូបដែលទើបសម្ដែងក្ដីរំភើប ជាមួយហ្វេនដែលសាក់ឈ្មោះនាងខ្លួនលើដងខ្លួន រួមមានកញ្ញា សុខ ពិសី និងអ្នកនាង ពេជ្រ សោភា ចំណែក ដេវីត គឺជាតារាប្រុសទី១ហើយ ដែលទទួលបានកាដូពិសេសពីហ្វេន ដូចគ្នានឹងតារាស្រីខាងលើនេះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ដេវីត
ដេវីត
ដេវីត
ហ្វេន សាក់ឈ្មោះដេវីត
ហ្វេន សាក់ឈ្មោះដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត