បច្ចេកវិទ្យា៖ យើងឃើញហើយថា សន្ទុះស្មាតហ្វូន (Smartphone) មានការកើនទ្បើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ តាំងពីទូរស័ព្ទដែលមានអេក្រង់ត្រឹមតែ ៣.៥ អ៊ីញ ទៅ៥.៥ អ៊ីញ ហើយរហូតមកដល់ឆ្នាំ ២០១៨ នេះ គេនិយមប្រើប្រាស់ទូរស័ព្ទដែលមានអេក្រង់ពេញផ្ទៃខាងមុខ ឬក្បាលឆក (Notch) ជាដើម។ អ្នករាល់គ្នាប្រាកដជាចង់ដឹងហើយថា ឆាប់ៗនេះ ទូរស័ព្ទកំពូលៗនឹងមានអ្វីប្លែកខុសពីឆ្នាំមុន? តោះ! កុំឲ្យខាតពេលយូរ សូមតាមដានទាំងអស់គ្នា៖

Samsung Galaxy Note 9

បើអ្នកជា Fan របស់ Galaxy ត្រកូល Note អ្នកប្រាកដជាដឹងពីលក្ខណៈពិសេសរបស់វាជាក់ជាមិនខាន អេក្រង់ធំ ថាមពលថ្មខ្លាំង បូករួមនឹងប៊ិច S-Pen។ បើយោងទៅតាមគេហទំព័រ WinFuture, Samsung នឹងធ្វើកំណែអាប់ដេតលើប៊ិច S-Pen ថាមពលថ្មធំជាងមុន និងអាចមានអេក្រង់ ៦.៤ អ៊ីញ ហើយចំពោះរចនាបថ រូបរាងវិញ ត្រូវបានប្រភពមួយចំនួនបាននិយាយថា វានឹងមិនមានអ្វីប្លែក ឬខុសពី Galaxy Note8 ប៉ុន្មានឡើយ គ្រាន់តែវាអាចផ្លាស់ប្តូរ រចនាបថកាមេរ៉ាបែបថ្មី។ អ្វីដែលពិសេសនោះ វានឹងចាប់បង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ នេះហើយ។ 

Apple iPhone 9, iPhone X Plus និង iPhone X2

iPhone X គឺជាគំរប់ខួប ១០ ឆ្នាំរបស់ iPhone។ វាគឺជាទូរស័ព្ទដែលមានលក្ខណៈ super premium និងមានតម្លៃកប់។ នៅចុងឆ្នាំ ២០១៨ នេះ iPhoneច្បាស់ជាធ្វើកំណែទម្រង់អាប់ដេតលើ iPhone X។ បើតាមប្រភពបែកធ្លាយមួយចំនួនបាននិយាយថា Apple នឹងចេញទូរស័ព្ទចំនួន ៣ ម៉ូដែលគឺ iPhone 9, iPhone X Plus និង iPhone X2។ ចំពោះ iPhone X 2 នឹងមានអេក្រង់ ៥.៨ អ៊ីញ ប្រើប្រាស់ប្រភេទអេក្រង់ OLED ដូចទៅនឹង iPhone X ជំនាន់មុនដែរ ចំណែកឯ អេក្រង់របស់ iPhone X plus វិញគឺ ៦.៥ អ៊ីញ ប្រើប្រាស់ប្រភេទអេក្រង់ OLED ដូចគ្នា។ អ្វីដែលពិសេស នឹងភ្ញាក់ផ្អើលបំផុតនោះគឺថា iPhone 9 គឺមានអេក្រង់ ៦.១ អ៊ីញ ប្រើប្រាស់ប្រភេទអេក្រង់ LCD ដែលមានតម្លៃថោកជាង iPhone X និង X plus ប្រហែល ២០០ ដុល្លារ។ លក្ខណៈពិសេសរបស់ iPhoneទាំងបី ស៊េរីនេះគឺមានអេក្រង់ពេញផ្ទៃខាងមុខ ដូចទៅនឹង iPhone X ដែរ ហើយត្រូវបានបំពាក់ជាមួយនឹង CPU A12 Processors។ 

រូបតំណាង iPhone 2018

Google Pixel 3 និង Pixel 3 XL

បើអ្នករាល់គ្នាធ្លាប់ប្រើប្រាស់ ទូរស័ព្ទ Google Pixel 2 ឬ Google Pixel 2XL អ្នករាល់គ្នាប្រាកដជាដឹងពីលក្ខណៈសម្បត្តិរបស់វាមិនខាន ពោលគឺ Camera ច្បាស់ទ្បួយកប់ និង Software អាប់ដេតលឿន។ Google Pixel 3 and Pixel 3 XL នឹងធ្វើការដាប់ដេតកម្លាំងម៉ាស៊ីនឲ្យកាន់តែខ្លាំងជាងមុន។ ចំណែក រចនាបថ រូបរាងវិញ Google Pixel 3 និង Pixel 3 XL នឹងចូលបក្សក្បាលឆកដែរហើយ។

Samsung Galaxy S10 និង S10+

នៅដើមឆ្នាំ ២០១៨ នេះ Samsung Galaxy S9 និង S9+ មិនបានធ្វើការផ្លាស់ប្តូរខ្លាំងនោះទេ ពោលគឺគ្រាន់តែធ្វើការកែសម្រួលគុណវិបត្តិរបស់ S8 និង S8+ ប៉ុណ្ណោះ។ តួយ៉ាង Samsung Galaxy S10 និង S10+ និងធ្វើការបង្ហាញមុខជាផ្លូវការនៅដើមខែ មករា ឆ្នាំ ២០១៩ ខាងមុខនេះ ។ ដោយសារតែនេះគឺជាគំរប់ខួប ១០ ឆ្នាំរបស់ Samsung Galaxy ត្រកូល S នោះ Samsung ច្បាស់ជាធ្វើឲ្យ Fan ភ្ញាក់ផ្អើលខ្លាំងមិនខាន។ តាមពាក្យចចាមអារាមបាននិយាយថា Samsung នឹងបំពាក់ Sensor ស្កេនម្រាមដៃនៅលើអេក្រង់ និងមានកាមេរ៉ាចំនួន ៥ ពោលគឺ ខាងមុខមានចំនួន ២ និងខាងក្រោយមានចំនួន ៣៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]