ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុខ ស្រីនាង ជាតារាស្រីមួយដួង ដែលសុភាព មិនថាចំពោះការស្លៀកពាក់ ឫក៏ការនិយាយស្ដីនោះឡើយ។

ជាក់ស្ដែង អ្វីដែលកាន់តែ ធ្វើឲ្យអ្នកគាំទ្ររបស់ តារាចម្រៀងរូបស្រស់ អ្នកនាង សុខ ស្រីនាង កាន់តែចាប់អារម្មណ៍ទៅលើរូបនាងនោះគឺ គ្រប់ពេលដែលតារាស្រីរូបនេះ ឡើងសម្ដែងនៅលើឆាកប្រគុំតន្ត្រីម្ដងៗ គេបានគត់សម្គាល់ឃើញ ថាតារាស្រីរូបនេះ ចូលចិត្តតុបតែងម៉ូតសក់មូលរួញ ដោយនេះជាម៉ូតសក់មួយ ដែលតារាស្រីរូបនេះ ហាក់ពេញចិត្តខ្លាំងជាងគេ ព្រោះវាមើលទៅសាមញ្ញៗ តែស្រស់ស្អាតខ្លាំង។

យ៉ាងណាមិញ សម្រាប់ការលេងស្ទីលម៉ូតសក់របស់នាងមួយនេះដែរ គឺត្រូវបានមហាជនទូទៅសរសើរថា ពិតជាសមនឹងមុខមាត់ ហើយជាពិសេសសាកសម ជាមួយនឹងអត្តចរិត សុភាព របស់តារាស្រីរូបនេះផ្ទាល់តែម្ដង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ​ ស្រីនាង