អ្នកដែលធ្លាប់បានទស្សនារឿងតុក្កតារបស់ក្រុមហ៊ុនផលិតភាពយន្តដ៏ល្បីល្បាញ គឺក្រុមហ៊ុន Disney បា្រកដជាបានជ្រាបច្បាស់ហើយថា ក្រុមហ៊ុននេះបានផលិតខ្សែភាពយន្តទាក់ទងនឹងគំនូរបែបជីវចល (តុក្កតា) ល្បីៗជាច្រើន ថែមទាំងរហូតបច្ចុប្បន្នបានវិវឌ្ឍន៍ទៅជាខ្សែភាពយន្តដែលសម្តែងជាតូអង្គមនុស្សពិតៗផងដែរ។

ដូចដែលអ្នកបានដឹងរួចមកហើយថា រាល់ភាពយន្តទាំងនោះមិនត្រឹមតែមានតួអង្គស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែទីតាំងក្នុងរឿងក៏មានទេសភាពល្អត្រកាលដូចជាឋានសួគ៌ ឬពិភពវេទមន្តពិតៗទៀតផង។ ទោះជាយ៉ាងនេះក្តី គេក៏បានរកឃើញថា ទីកន្លែងក្នុងរឿងទាំងនោះ ការពិតគឺជាទីតាំងដែលមានពិតនៅក្នុងលោកផងដែរ។

ចង់ដឹងថាទីតាំងដែលរំលេចរូបភាពនៅក្នុងខ្សែភាពយន្តរបស់ Disney មាននៅកន្លែងណាខ្លះមកតាមដានទាំងអស់គ្នា៖

ប្រាសាទ Neuschwanstein ប្រទេសអាល្លឺម៉ង់

អ្នកដែលធ្លាប់បានទស្សនារឿង Sleeping Beauty ប្រាកដជាធ្លាប់បានឃើញប្រាសាទដ៏ល្បីល្បាញនេះហើយ។ វាមិនត្រឹមតែស្ថិតក្នុងរឿងព្រេងនិទាន និងភាពយន្តនោះទេ តែវាក៏មានរូបរាងពិតដែរ នោះគឺប្រាសាទ Neuschwanstein ស្ថិតនៅក្នុងភូមិ Schwangau ប្រទេសអាឡឺម៉ង ជាកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តដ៏ល្បីល្បាញ និងជាកន្លែងដែលគូស្នេហ៍ជាច្រើនធ្វើការស្បថស្បែ ឬភ្ជាប់ពាក្យនឹងគ្នាទៀតផង។

ប្រាសាទ Neuschwanstein ប្រទេសអាឡឺម៉ង់

ព្រះវិហារ Notre Dame ក្រុងប៉ារីស ប្រទេសបារាំង

ខ្សែភាពយន្ត The Hunchback of Notre Dame បានផលិត និងផ្តិតទស្សនីយភាពស្រស់ស្អាតជាច្រើននៅក្នុងប្រទេសបារាំង ជាពិសេសគឺព្រះវិហារ Notre Dame។

ព្រះវិហារ Notre Dame ក្រុងប៉ារីស ប្រទេសបារាំង

ប្រាសាទ Chateau de Chambord ប្រទេសបារាំង

ក្នុងខ្សែភាពយន្ត Beauty and the Beast ដ៏ល្បីល្បាញភាគច្រើនថតនៅក្នុងប្រាសាទដ៏ធំស្កឹមស្កៃ និងមានស្ថានភាពងងឹតដ៏គួរឱ្យព្រឺព្រួច ដែលយោងទៅតាមទីកន្លែងពិតប្រាកដមួយគឺ ប្រាសាទ Chateau de Chambord ស្ថិតក្នុងតំបន់ France’s Loire Valley ដែលជាប្រាសាទដ៏ប្រណីតមួយសម្រាប់ខ្សែរាជវង្សបារាំង។

ប្រាសាទ Chateau de Chambord ប្រទេសបារាំង

ក្រុង Hanapepe កោះ Kauai រដ្ឋហាវ៉ៃ

សម្រាប់រឿង Lilo and Stitch ភាគច្រើនថតសំដៅលំនាំលើកោះរដ្ឋហាវ៉ៃ ជាពិសេសគឺទីតាំងទេសភាពដីកោះដែលមានសម្រស់ដ៏ស្រស់ស្អាតមួយកន្លែង ដែលជាទីកន្លែងទេសចរណ៍ពិតប្រាកដមួយដែរនោះគឺ ក្រុង Hanapepe កោះ Kauai រដ្ឋហាវ៉ៃ។

ក្រុង Hanapepe កោះ Kauai រដ្ឋហាវ៉ៃ

ក្រុង Bergen ប្រទេសន័រវ៉េស

អ្នកទេសចរណ៍ក្នុងមួយឆ្នាំៗតែងតែសំដៅមកកម្សាន្តតំបន់ Scandinavia ក្រុង Bergen ប្រទេសន័រវ៉េសមួយនេះ ដោយសារតែពួកគេចង់ដកស្រង់ទេសភាព និងជីវភាពរស់នៅពិតៗរបស់ប្រជាជននៅទីនេះ ដែលជាទីកន្លែងរស់នៅរបស់ព្រះនាងម្ចាស់ Elsa និង Anna ក្នុងភាពយន្ត Disney ដ៏ល្បីល្បាញ គឺរឿង The Frozen។

ក្រុង Bergen ប្រទេសន័រវ៉េស

រាជវាំងហាមឃាត់ ក្រុងប៉េកាំង ប្រទេសចិន

ខ្សែភាពយន្តរឿង Mulan បានផ្តិតយកទេសភាពលំនាំទីតាំងពិតប្រាកដមួយដ៏ល្បីល្បាញ គឺរាជវាំងអធិរាជចិនមានឈ្មោះថា The Forbidden City ឬទីកន្លែងហាមឃាត់ ដែលជាព្រះរាជដំណាក់របស់ព្រះអធិរាជ និងខ្សែរាជវង្សចិនតែប៉ុណ្ណោះ តែក្នុងពេលបច្ចុប្បន្នអ្នកណាៗក៏អាចចូលមកកម្សាន្តបានដែរ។

រាជវាំងហាមឃាត់ ក្រុងប៉េកាំង ប្រទេសចិន

ព្រៃ Sherwood ចក្រភពអង់គ្លេស

ព្រៃ Sherwood មិនត្រឹមតែជាទីតាំងនៅក្នុងខ្សែភាពយន្ត Robin Hood នោះទេ តែវាជាទីកន្លែងពិតប្រាកដមួយក្នុងប្រទេសអង់គ្លេស ដែលកាលពីមុនវាធ្លាប់ជាជាព្រៃហាមឃាត់សម្រាប់ការបរបាញ់របស់ខ្សែរាជវង្សអង់គ្លេសតែប៉ុណ្ណោះ តែពេលនេះអ្នកទេសចរណ៍ទាំងអស់អាចមកកម្សាន្តបានផងដែរ។

ព្រៃ Sherwood ចក្រភពអង់គ្លេស

ភូមិ Collodi តំបន់ Tuscany ប្រទេសអ៊ីតាលី

ក្នុងរឿង Pinocchio ថតលំនាំទៅតាមទីកន្លែងសំខាន់ៗមួយចំនួនក្នុងប្រទេសអ៊ីតាលី ដែលការពិតទៅភូមិដ៏ស្រស់ស្អាតក្នុងសាច់រឿងមួយនេះក៏មានរូបរាងពិតនៅក្នុងលោកដែរ គឺភូមិ Collodi តំបន់ Tuscany ។ ក្រៅពីនេះអ្នកទេសចរណ៍អាចទៅកម្សាន្តក្នុងសួន Pinocchio ដែលមានសម្រស់ និងទេសភាពល្អត្រកាលនៅក្នុងភូមិនេះផងដែរ។

ភូមិ Collodi តំបន់ Tuscany ប្រទេសអ៊ីតាលី

ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

ខ្សែភាពយន្ត Finding Nemo មានឈុតមួយដែលនិយាយអំពីអាសយដ្ឋាន 2 Wallaby Way ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ បើទោះបីជាលេខអាសយដ្ឋានគ្មានពិតយ៉ាងណាក៏ដោយ តែប្រាកដណាស់ស៊ីដនី គឺជាទីក្រុងដ៏ស្រស់ស្អាត និងជាបេះដូងរបស់ប្រទេសអូស្រ្តាលី ដែលមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត ជាពិសេសគឺកំពង់ផែ និងអគារអូប៉េរ៉ាដ៏ល្បីល្បាញ។

ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

ប្រាសាទ Mont Saint Michel ប្រទេសបារាំង

ទីតាំងរាជវាំង ដែលតួអង្គព្រះនាង Rapunzel ក្នុងរឿង Tangled ត្រូវបានគ្រូធ្មប់លួចចាប់ទៅនោះ យកតាមលំនាំប្រាសាទដ៏អស្ចារ្យមួយក្នុងប្រទេសបារាំង គឺប្រាសាទ Mont Saint Michel។

ប្រាសាទ Mont Saint Michel ប្រទេសបារាំង

ប្រាសាទបុរាណ Taj Mahal ក្រុង Agra ប្រទេសឥណ្ឌា

រាជវាំងដ៏ស្រស់ស្អាត និងធំស្កឹមស្កៃដែលជាទីកន្លែងរស់នៅរបស់ព្រះនាងចាស្ម៊ីន ក្នុងរឿង ចង្កៀង Aladdin ត្រូវបានយកលំនាំតាមទីតាំងមួយកន្លែងមានឈ្មោះថា Taj Mahal។ តែ Taj Mahal មិនមែនជារាជវាំងឡើយ វាគឺជាប្រាសាទមួយតែប៉ុណ្ណោះ តែការរចនាប្រាសាទនេះឡើង មានរូបរាងសាកសមសម្រាប់តួអង្គស្តេចក្នុងរឿងនេះបំផុត។

ប្រាសាទ Taj Mahal ក្រុង Agra ប្រទេសឥណ្ឌា

ព្រៃ Ashdown ចក្រភពអង់គ្លេស

កាលពីក្មេងៗអ្នកណាៗក៏ធ្លាប់ទស្សនារឿងតុក្កតា Winnie the Pooh ដែរ ដែលជារឿងទាក់ទងនឹងមិត្តភាពរវាងកូនក្មេងឈ្មោះ Christopher Robin និងសម្លាញ់ដែលជាពពួកសត្វចម្រុះគួរឱ្យស្រលាញ់ជាច្រើនទៀតក្នុងតំបន់ព្រៃ Hundred Acre Woods ។ ជាការពិតណាស់ទីតាំងក្នុងរឿងនេះបានយកលំនាំ តាមព្រៃពិតប្រាកដមួយកន្លែងក្នុងប្រទេសអង់គ្លេស គឺព្រៃ Ashdown សូម្បីតែភាពយន្តថ្មីរឿង Christopher Robin ដែលទើបតែចាក់បញ្ចាំងថ្មីៗនេះលេងជាតួអង្គមនុស្សក៏ថតនៅក្នុងទីព្រៃនេះដែរ។

ព្រៃ Ashdown ចក្រភពអង់គ្លេស

ប្រាសាទ Chateau de Chillon ប្រទេសស្វីស

នៅក្នុងរឿងនាងមច្ឆា Little Mermaid ប្រាសាទដែលជារាជវាំងរបស់ព្រះអង្គម្ចាស់ Eric បានយកលំនាំតាមប្រាសាទដ៏អស្ចារ្យ និងល្បីល្បាញ សាងសង់ក្បែរច្រាំងទន្លេ Lake Geneva មួយកន្លែងមានឈ្មោះថា Chateau de Chillon ។

ប្រាសាទ Chateau de Chillon ប្រទេសស្វីស

ក្រុង New Orleans ប្រទេស Louisiana

ទីតាំងក្នុងរឿងព្រះនាងម្ចាស់ និងរាជបុត្រកង្កែប Princess and the Frog បានផ្តិតទស្សនីយភាពនៅក្នុងទីក្រុង New Orleans ដ៏ល្បីល្បាញ ដែលជាកន្លែងដ៏ស្រស់ស្អាត មានម្ហូបឆ្ងាញ់ៗ រួមទីកន្លែងកម្សាន្តដ៏រីករាយជាច្រើនកន្លែងទៀត។

ក្រុង New Orleans ប្រទេស Louisiana

ប្រាសាទ Eilean Donan ប្រទេសស្កុតឡែន៍

ក្នុងរឿង Brave បានផ្តិតរូបភាពរបស់ប្រទេសស្កុតឡែន៍ជាច្រើនកន្លែង ជាពិសេសគឺរាជវាំងដ៏ស្រស់ស្អាតដែលមានពិតនៅក្នុងលោក គឺប្រាសាទ Eilean Donan មានទីតាំងក្នុងតំបន់ Scottish Highlands ជាតំបន់ភ្នំដ៏ស្រស់ស្អាត រួមទាំងទេសភាពលក្ខណៈបែបធម្មជាតិដ៏ល្អពិចិត្រផងដែរ។

ប្រាសាទ Eilean Donan ប្រទេសស្កុតឡែន៍

ក្រុងប្រវត្តិសាស្រ្ត Jametown រដ្ឋ វ្រីហ្គីន សហរដ្ឋអាមេរិក

តំបន់ដែលតួអង្គក្នុងរឿង Pocahonta រស់នៅ គឺយកលំនាំតាមទីតាំងពិតប្រាកដមួយដែលស្ថិតក្នុងទីក្រុងប្រវត្តិសាស្រ្ត Jametown សហរដ្ឋអាមេរិក។

ក្រុងប្រវត្តិសាស្រ្ត Jametown រដ្ឋ វ្រីហ្គីន សហរដ្ឋអាមេរិក

ទីក្រុង Cusco ប្រទេសប៉េរ៉ូ

ទីក្រុង Cusco គឺជាផ្លូវចូលដើម្បីទៅកាន់ប្រាសាទ Machu Picchu ដ៏ល្បីល្បាញ ថែមជាទីកន្លែងដែលយកលំនាំសម្រាប់ផលិតខ្សែភាពយន្ត The Emperor’s New Groove ផងដែរ។

ទីក្រុង Cusco ប្រទេសប៉េរ៉ូ

ពិធីបុណ្យចង្កៀងគោម ខេត្តឈៀងម៉ៃ ប្រទេសថៃ

នៅក្នុងវគ្គដែលព្រះនាង Rapunzel និង Flynn Rider ដើរកម្សាន្តក្នុងកម្មវិធីចង្កៀងគោមក្នុងរឿង Tangled បានយកលំនាំតាមពិធីបុណ្យចង្កៀងគោម Festival of Lights របស់ខេត្តឈៀងម៉ៃ ប្រទេសថៃ។

ពិធីបុណ្យចង្កៀងគោម ខេត្តឈៀងម៉ៃ ប្រទេសថៃ

ផ្លូវ ROUTE 66 សហរដ្ឋអាមេរិក

ក្នុងខ្សែភាពយន្ត Cars ដ៏ជោគជ័យ និងល្បីល្បាញបានយកលំនាំតាមទីតាំងពិតប្រាកដមួយរបស់សហរដ្ឋអាមេរិក គឺផ្លូវ ROUTE 66 ដែលថែមទាំងមានភោជនីយដ្ឋាន រួមទាំងផ្ទះសំណាក់ពិតនៅក្នុងភាពយន្តតាមបណ្តោយផ្លូវនេះផងដែរ។

ផ្លូវ ROUTE 66 សហរដ្ឋអាមេរិក

ក្រុង Marrakesh ប្រទេស ម៉ូរ៉ូកូ

នៅក្នុងរឿងចង្កៀង Aladdin ទីតាំងរាជវាំងបានបង្កប់នូវរូបរាងអាងទឹកដ៏ល្អស្អាតអស្ចារ្យមួយ ដែលត្រូវបានគេដឹងថាយកលំនាំតាមម៉ូតគម្រូផ្ទះប្រណីតរបស់ក្រុង Marrakesh ប្រទេស ម៉ូរ៉ូកូ។

ក្រុង Marrakesh ប្រទេស ម៉ូរ៉ូកូ

ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅក្នុងរឿង Peter Pan មានឈុតមួយដែលតួអង្គ Peter បានជួយធ្វើឱ្យ Wendy និងបងប្អូនរបស់នាងអាចហោះហើរដោយខ្លួនឯងបាន នៅជុំវិញទៅក្រុង ដែលត្រូវបានគេស្គាល់ថាជារូបរាងរបស់ទីក្រុងឡុង៍អង់គ្លេស។ អ្នកក៏អាចធ្វើដំណើរផ្សងព្រេងតាមខ្សែភាពយន្តនេះផងដែរ ដោយមកទស្សនាទេសភាពទីក្រុងឡុង៍ពិតប្រាកដដោយផ្ទាល់ភ្នែក ជាពិសេសគឺអគារនាឡិកាដ៏ធំមួយប្រចាំទីក្រុងឡុង៍ឈ្មោះ Big Ben ។

ទីក្រុងឡូង៍ ចក្រភពអង់គ្លេស

តំបន់ Oaxaca ប្រទេសម៉ិចស៊ីកូ

ភាពយន្តដ៏ល្បីល្បាញនិយាយអំពីតន្ត្រីក្នុងរឿង Coco បានផ្តិតទស្សនីយភាពរបស់ទីក្រុងមួយដ៏ស្រស់ស្អាតនៅក្នុងតំបន់ Oaxaca ប្រទេសម៉ិចស៊ិចកូ។ ដោយតំបន់នោះក៏ជាទីកន្លែងទេសចរណ៍ដែលទាក់ទាញផងដែរ ដែលប្រជុំដោយប្រពៃណីវប្បធម៌ក្នុងតំបន់ អគារចម្រុះពណ៌ដ៏ស្រស់ស្អាត និងម្ហូបអាហារដ៏ឆ្ងាញ់ៗទៀតផង។

តំបន់ Oaxaca ប្រទេសម៉ិចស៊ិចកូ

ក្រុង Oxford ចក្រភពអង់គ្លេស

Alice in Wonderland គឺជាខ្សែភាពយន្តដែលនិយាយពីដំណើរផ្សងព្រេងទៅកាន់ដែនដីដ៏អស្ចារ្យមួយរបស់ក្មេងស្រីឈ្មោះ Alex Liddell។ ក្នុងភាពយន្តនេះភាគច្រើនថតនៅក្នុងទីតាំងជាច្រើនក្នុងប្រទេសអង់គ្លេស ដូចជា ព្រះវិហារសាសនាគ្រិស្ត រួមទាំងសាកលវិទ្យាល័យOxford ដ៏ល្បីល្បាញ និងធំជាងគេក្នុងប្រទេសអង់គ្លេស។

ក្រុង Oxford ចក្រភពអង់គ្លេស

ទឹកជ្រោះ Angel Falls ប្រទេសវ៉េណេស៊ុយអេឡា

ទឹកជ្រោះ Angel Falls គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាត និងមានទេសភាពបែបធម្មជាតិដ៏អស្ចារ្យមួយក្នុងប្រទេសវ៉េណេស៊ុយអេឡា រហូតដល់អ្នកដឹកនាំរឿង Up បានបញ្ចូលទេសភាពទឹកជ្រោះមួយនេះក្នុងសាច់រឿងរបស់លោកផងដែរ។

ទឹកជ្រោះ Angel Falls ប្រទេសវ៉េណេស៊ុយអេឡា

សណ្ឋាគារ Hotel de Glace ខេត្ត Québec ប្រទេសកាណាដា

រាជវាំងទឹកកករបស់ព្រះនាង Elsa ក្នុងរឿង The Frozen បានយកលំនាំតាមសណ្ឋាគារមួយកន្លែងដែលធ្វើពីដុំទឹកកកឈ្មោះថា Hotel de Glace តែសណ្ឋាគារបានបើកបម្រើការតែពេលរងាធ្លាក់ទឹកកកតែប៉ុណ្ណោះ។

សណ្ឋាគារ Hotel de Glace ខេត្ត Québec ប្រទេសកាណាដា

ប្រាសាទ Alcazar of Segovia ទីក្រុង Segovia ប្រទេសអេស្ប៉ាញ

បើទោះបីជាព្រះនាងព្រិល.ស ក្នុងរឿង Snow White ចំណាយពេលរស់នៅក្នុងព្រៃច្រើនជាងក្នុងប្រាសាទយ៉ាងណាក៏ដោយ តែរូបរាងប្រាសាទដ៏ស្រស់ស្អាតក៏ទទួលបានការចាប់អារម្មណ៍ផងដែរថាវាមានពិតក្នុងលោកដែរឬក៏អត់? ជាការពិតណាស់ ប្រាសាទនៅក្នុងរឿងនេះមានឈ្មោះថា ប្រាសាទ Alcazar of Segovia ស្ថិតនៅក្នុងទីក្រុង Segovia ប្រទេសអេស្ប៉ាញ។

ប្រាសាទ Alcazar of Segovia ទីក្រុង Segovia ប្រទេសអេស្ប៉ាញ

តំបន់ Alsace ប្រទេសបារាំង

ភូមិអ្នកស្រុកមួយដែលមាននៅក្នុងភាពយន្តរឿង Beauty and the Beast គឺជាភូមិចាស់បុរាណមួយដ៏គួរឱ្យចាប់អារម្មណ៍ និងស្រស់ស្អាតមួយស្ថិតក្នុងតំបន់ Alsace ប្រទេសបារាំង ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកកម្សាន្តអារម្មណ៍ប្រកបដោយភាពរីករាយផងដែរ។

តំបន់ Alsace ប្រទេសបារាំង

កោះ Samoa មហាសមុទ្រប៉ាស៊ីហ្វិចភាគខាងត្បូង

រឿង Moana គឺជាភាពយន្តបែប Animation ដ៏រស់រវើក ប្រកបដោយទេសភាពបែបធម្មជាតិដ៏ត្រកាល រហូតដល់អ្នកទស្សនាមិនអាចដកភ្នែកពីទស្សនីយភាពសាច់រឿងបាន។ កន្លែងសំខាន់ៗដែលភាពយន្តនេះបានលើកបង្ហាញ គឺស្ថិតនៅលើកោះ Samoa ក្នុងមហាសមុទ្រប៉ាស៊ីហ្វិចភាគខាងត្បូងក្នុងដែនដីអាមេរិច តែមានវប្បធម៌ផ្ទាល់ខ្លួនដាច់ដោយឡែក ថែមទាំងមានទេសភាពស្រស់ស្អាតស្ទើរតែមិនគួរឱ្យជឿ។

កោះ Samoa មហាសមុទ្រប៉ាស៊ីហ្វិចភាគខាងត្បូង

កោះ Rhodes ប្រទេសក្រិច

ខ្សែភាពយន្តរឿង Hercules ជាសាច់រឿងយោងទៅតាមរឿងព្រេងបុរាណរបស់ប្រទេសក្រិច និងរ៉ូម៉ាំង។ នៅក្នុងនោះផងដែរ កោះ Pil ដែលមាននៅក្នុងរឿងនេះ ត្រូវបានគេដឹងថាមានទីតាំងពិតប្រាកដនៅលើកោះ Rhodes ក្នុងប្រទេសក្រិច ដែលអាចឱ្យអ្នកទេសចរណ៍ដើរទស្សនាពីភាពរុងរឿងដែលបន្សល់ទុកពីទីក្រុងបុរាណ Colossus of Rhode ដ៏អស្ចារ្យមួយនេះ។

កោះ Rhodes ប្រទេសក្រិច

បឹង Louisiana Bayou

រឿងម្ចាស់ក្សត្រី និងព្រះអង្គម្ចាស់កង្កែប The Princess and the Frog ក៏បានផ្តិតទស្សនីយភាពពីបឹង Louisiana Bayou នេះផងដែរ ដែលគេបានដឹងថាជាកន្លែងដ៏ស្រស់ស្អាតអស្ចារ្យ ថែមទាំងសម្បូរទៅដោយល្បាប់ភក់ រួមទាំងជាជម្រកសត្វព្រៃជាច្រើនប្រភេទ ជាពិសេសសត្វក្រពា(ស្រដៀងសត្វក្រពើ)៕  

បឹង Louisiana Bayou

ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]