ភ្នំពេញ៖ ក្រោយពីសម្រាលកូនរួចមិនទាន់បានប៉ុន្មានផង គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្រស់ស្អាតដូចដើម មិនចាញ់ក្រមុំៗនោះទេ មិនត្រឹមតែប៉ុណ្ណោះមកទល់នឹងពេលនេះកូនស្រីសំណព្វដំបូងរបស់អតីតតារាសម្តែងរូបនេះ កើតបានរយៈពេលមួយខែហើយ មុខមាត់ពិតជាគួរឲ្យក្នាញ់តែម្តង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះដែរ តារារូបនេះ បានបីកូនស្រីរបស់ខ្លួនចេញថតស្ពត រកលុយជាលើកដំបូង ដោយនៅក្នុងនោះទាំងម្តាយ និងកូនស្រីបានធ្វើខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញ។ យ៉ាងណាមិញ ការចេញថតស្ពតជាលើកដំបូងនេះ ត្រូវបានគេគិតថាកូនស្រីរបស់នាង បានថតស្ពតពាណិជ្ជកម្មទឹកដោះគោះ។

ជាមួយគ្នានេះនាងក៏បានបញ្ចេញសារមួយថា«ថ្ងៃនេះអូនចេញទៅថតស្ពត រកលុយអោយ មាំមី និង ប៉ាប៉ា អូនវិញម្តង»។ ក្រោយពីបានឃើញដូច្នោះអ្នកគាំទ្រនាំគ្នាសរសើរដល់រូបនាងភ្លាម ដោយកូនទើបតែមានអាយុមួយខែសោះ នាងបានបីកូនចេញថតរកលុយបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ
កូនស្រីដំបូងគង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ បីកូនស្រីថតស្ពត
គង់ ចាន់ស្រីមុំ បីកូនស្រីថតស្ពត
គង់ ចាន់ស្រីមុំ បីកូនស្រីថតស្ពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ