ភ្នំពេញ៖ ឌីជេ ណាណា ដែលគ្រប់គ្នាស្គាល់ថាជា ពិធីការិនីល្បីឈ្មោះពូកែវោហារ មិនចេះរីងស្ងួត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ក្រោយពីក្រុមហ៊ុន ISI STEEL បានឧបត្ថម្ភសាលារៀនថ្មីមួយខ្នង ជំនួសឱ្យសាលារៀនចាស់ដែលមានសភាពទ្រុឌទ្រោម ដំបូលក៏រហែក ដោយរូបគាត់បានពោលថា ការសាងសង់សាលារៀនថ្មីជូនពួកគាត់គឺជាការ “ចែករំលែកអំពើល្អ”

នេះបើតាមសារពីក្រុមហ៊ុន ISI STEEL ក៏បានរៀបរាប់ឲ្យដឹងថា៖

“តើបងប្អូនដឹងទេ ថាប្អូនៗ ដែលរស់នៅតាមតំបន់ដាច់ស្រយាលជួបបញ្ហាអ្វីខ្លះសម្រាប់ការសិក្សា និងមានក្តីសង្ឃឹមយ៉ាងដូចម្តេច? “នៅពេលខ្ញុំអង្គុយរៀន មានមេឃភ្លៀងខ្លាំង ពួកយើងទទឹកជោករកកន្លែងអង្គុយគ្មាន, មេឃក្តៅក៏យើងពិបាករៀន, ខ្យល់ខ្លាំងគឺយើងមិនហ៊ាននៅក្នុងសាលាទេព្រោះខ្លាចសាលារលំ” “ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចមានសាលារៀនមួយសមរម្យអាចអង្គុយរៀនបានដោយមិនមានការភ័យខ្លាច ទោះមេឃក្តៅ មានភ្លៀង ឬខ្យល់ខ្លាំង។ ខ្ញុំពិតជាត្រូវការចំណេះដឹងខ្លាំងណាស់ដើម្បីជាទុនសម្រាប់ជួយគ្រួសារខ្ញុំ” ក្រោមមូលនិធិ ខេ អឹម អេច (KMH) ដែលជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គម របស់សម្ព័ន្ធ ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ទាំងអស់ មានមោទនភាពដែលបានឧបត្ថម្ភសាលាមួយខ្នងជួនដល់ប្អូនៗដើម្បីសម្រេចនូវក្តីប្រាថ្នារបស់គាត់។

សូមចូលរួមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ហើយសូមជួយ Like និង Share ដើម្បីចែករំលែកដល់បងប្អូនផ្សេងៗ ដើម្បីរួមគ្នាជួយដល់សង្គម!

ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) តែងតែយកចិត្តទុកដាក់រួមចំណែក ក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]