បាត់ដំបង៖ បន្ទាប់ពីដឹងថាលោកយាយរបស់ខ្លួនបានស្លាប់ ពេជ្រ ថៃ មានការសោកស្តាយ និងក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលនេះដែរ ម្ចាស់ពានរង្វាន់The Voice Kids Cambodia រូបនេះយំស្រែករហូតហើមមុខមាត់អស់ ក្រោយពីបានឃើញរូបភាពដ៏កម្សត់របស់តារារូបនេះ បានធ្វើឲ្យមហាជនជាច្រើន សឹងស្រក់ទឹកភ្នែកទៅតាមទៅហើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសង្ស័យថា ប្អូនជាអ្នកទទួលនូវការរ៉ាប់រង ពិធីបុណ្យសពរបស់លោកយាយជាទីស្រលាញ់របស់ខ្លួនក្រោយគេបានឃើញរូបភាពមួយសន្លឹក ដែលតារារូបនេះកំពុងតែមើលសៀវភៅប៊ិច ប្រាក់ដែលគិតគូក្នុងពិធីបុណ្យ។

តែទោះជាយ៉ាងណាក្តី នេះគ្រាន់តែជាការសង្ស័យពីមហាជនប៉ុណ្ណោះ ព្រោះថានេះគ្រាន់តែជាការមើលធម្មតា។ តែបើជាការពិតនោះ ពិតជាធ្វើឲ្យមហាជនសប្បាយចិត្តមិនស្ទើរនោះទេ ដោយប្អូនគឺជាក្មេងប្រុសម្នាក់ដែលកតញ្ញូខ្លាំង ចំពោះលោកយាយ ខណៈពេលដែលខ្លូន នៅជាមួយលោកយាយតាំងពីតូចរហូតដល់ធំ។ ដើម្បីឲ្យជ្រាបច្បាស់ដូច្នោះមានតែរង់ចាំមើលនូវសកម្មភាពពិត ដែលប្អូននឹងធ្វើបន្តទៀត។

បន្ទាប់ពីបានឃើញមុខមាត់ដ៏ពិបាកចិត្តរបស់ប្អូននៅក្នុងពិធីបុណ្យ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាអាណិតខ្លាំងដល់រូបគេតែម្តង ដោយត្រូវបាត់បង់លោកយាយដែលខំមើលថែខ្លួនរហូតមកដល់ពេលនេះ ក្លាយជាតារាវ័យក្មេងនោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ពេជ្រ ថៃ
ពេជ្រ ថៃ ក្នុងពិធីបុណ្យលោកយាយ
ពេជ្រ ថៃ ក្នុងពិធីបុណ្យលោកយាយ
ពេជ្រ ថៃ ក្នុងពិធីបុណ្យលោកយាយ
ពេជ្រ ថៃ ក្នុងពិធីបុណ្យលោកយាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ