ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញនេះដែរ តារាចម្រៀងប្រុស លោក ករុណា ពេជ្រ បានហោះទៅប្រទេសចិន។

ជាមួយគ្នានេះដែរ ក៏មានវត្តមាន តារាចម្រៀងប្រចាំផលិតកម្មថោន ពីរដួងផ្សេងទៀត ដែលបានរួមដំណើរកម្សាន្តមួយនេះ ជាមួយនឹង លោក ករុណា ពេជ្រ ដោយក្នុងនោះ មានវត្តមាន លោក សុគន្ធ ថេរ៉ាយុ និង កញ្ញា រ៉ូលីន ផងដែរ។

យ៉ាងណាមិញ អ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះ គេបានសង្កេតឃើញថា គ្រាន់តែកាបូបសម្រាប់ធ្វើដំណើរកម្សាន្តលើកនេះរបស់ លោក ករុណា ពេជ្រ គឺសុទ្ធសឹងតែជាប្រ៊េន ម៉ាកល្បី ដោយតម្លៃវិញខ្ទង់រាប់ពាន់ដុល្លារឯណោះ។

ទន្ទឹមជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរដល់រូបលោក ដែលបានខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ទើបបានមានជីវិតយ៉ាងប្រសើរបែបនេះ៕ 

ករុណា ពេជ្រ
ករុណា ពេជ្រ រ៉ូលីន និងសុគន្ធ ថេរ៉ាយុ
ករុណា ពេជ្រ និងក្រុមការងារ
កាបូបប្រ៊េនម៉ាកល្បី ករុណា ពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ