បើយោងតាមគេហទំព័រ Macotakara របស់ប្រទេសជប៉ុន បានចែករំលែកនូវពត៌មានថ្មីមួយ ទាក់ទងអំពី ផលិតផលថ្មីចុងក្រោយមួយទៀត របស់ Apple នឹងត្រូវបានបញ្ចេញ នៅខែ មីនា ឆ្នាំ២០១៣ ខាងមុខនេះ ហើយដែលពាក្យចចាមអារ៉ាម បានឲ្យដឹងថា ផលិតផលនោះ គឺជា iPad ជំនាន់ទី ៥ (iPad 5)។

គេហទំព័រខាងលើ បានបន្ថែមឲ្យដឹងថា iPad 5 នេះត្រូវបានគេជឿថា នឹងយកលំនាំតាម iPad Mini គ្រាន់តែមានទំហំធំជាង iPad Mini ដែលទើប នឹងចេញលក់កាលពី ខែតុលា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ដោយមានទំហំ ៩.៧ អ៊ិញ ហើយមានកំរាស់ ស្តើងជាង និងស្រាលជាងមុន។

ទោះជាយ៉ាងណា ការចេញនូវ iPad 5 នេះអាចនឹងធ្វើឲ្យអតិថិជន ដែលទើបនឹងទិញផលិតផលថ្មីៗ ចេញប៉ុន្មានខែមុននេះ ខឹងមិនតិចទេ ប៉ុន្តែ Apple អាចនឹងត្រូវបង្ខំចិត្តធ្វើបែបនេះ ទោះបីជាដឹងថា ប៉ះពាល់អារម្មណ៍ និងធ្វើឲ្យអតិថិជនស្មោះត្រង់នឹង Apple របស់ខ្លួន មិនសប្បាយចិត្តក៏ដោយ ព្រោះ Android កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលនេះជាការប្រកួតប្រជែង យ៉ាងខ្លាំងក្លាមួយ នៅលើទីផ្សារពិភពលោក។

តើប្រិយមិត្តយល់យ៉ាងណាដែរ? តើ iPad 5 អាចនឹងចេញនៅពេលឆាប់ៗខាងមុខនេះដែរទេ?

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]