ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា បានធ្វើឲ្យមហាជនគ្រប់គ្នា រំភើបចិត្តជាខ្លាំង ក្រោយពេលរូបនាង បានធ្វើរឿងសប្បុរសធម៌មួយ ដាក់លោកយាយដ៏កម្សត់ម្នាក់ ។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ ខណៈពេលដែលតារាស្រីរូបស្រស់ កញ្ញា សួសវីស្សា ធ្វើដំណើរទៅបំពេញកិច្ចការងារ ស្រាប់តែរូបនាង បានប្រទះជួបលោកយាយកម្សត់ម្នាក់ អង្គុយលក់កន្ត្រក និងចាបក្រដាស កណ្ដាលថ្ងៃ ដែលធ្វើឲ្យតារាស្រីរូបនេះ កើតចិត្តអាណិតលោកយាយ ក៏បានជួយទិញរបស់របរនោះទាំងអស់ ដោយធ្វើឲ្យលោកយាយ រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក នៅចំពោះមុខរូបនាងថែមទៀតផង។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រី កញ្ញា សួស វីស្សា បានបញ្ជាក់បន្ថែមទៀតថា ទង្វើរមួយនេះ ដែលរូបកញ្ញាបានធ្វើចំពោះលោកយាយ គឺមិនមែនចង់អួត រឺក៏ចង់បានការទាក់ទាញចំណាប់អារម្មណ៍អីនោះឡើយ គ្រាន់តែចង់ចែករំលែកដល់ទស្សនិកថា គួរធ្វើអំពើល្អជាមួយមនុស្សចាស់ៗ ដែលគាត់ពិបាកវេទនាតាមដងផ្លូវ ។

ជាមួយសកម្មភាពដ៏ល្អមួយនេះដែរ តារាស្រីរូបនេះ ក៏ត្រូវបានមហាជនសរសើរជាខ្លាំង ចំពោះទឹកចិត្តដ៏ល្អ ដែលរូបនាងបានធ្វើចំពោះលោកយាយរូបនេះ ផងដែរ៕ 

សួស វីហ្សា
សួស វីហ្សា
លោកយាយ
សារ សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា