ភ្នំពេញ៖ លោកណុប បាយ៉ារិទ្ធ  បានឈរឈ្មោះ លើវិស័យសិល្បៈចម្រៀងអស់ពេលជាច្រើនឆ្នាំមកហើយ រីឯប្រជាប្រិយភាពក៏ដូចជាសម្លេងនៃការគាំទ្ររបស់លោកក៏មិនចេះអន់ថយនោះដែរ បច្ចុប្បន្នតារារូបនេះ កាន់តែមានភាពមមាញឹកខ្លាំង តាមរយៈការថតចម្រៀងថ្មីៗ ក៏ដូចជារឿងភាគ។

យ៉ាងណាមិញ ស្របពេលជាមួយនឹងភាពជោគជ័យ ដែលប្រើប្រាស់ពេលវេលាជាច្រើនឆ្នាំ បានធ្វើឲ្យតារារូបនេះ កាន់តែឡូយឆាយ មានលុយចាយពេញដៃ រីឯគ្រឿងតុបតែងខ្លួនដូចជាខ្សែ.ក ខ្សែដៃ ឬចិញ្ចៀននោះក៏មិនខ្វះដែរ គឺលោកតែងតែផ្លាស់ប្តូរគ្រប់ម៉ូត ទាំងនេះបើយោងតាមរូបភាពនីមួយៗ ដែលលោកបានបង្ហោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះតារារូបនេះបានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ក្រោយលោកបានបង្ហោះរូប ភ្ជាប់ជាមួយចិញ្ចៀនពេជ្រ គ្រាប់យ៉ាងធំៗតែម្តង បើនិយាយពីតម្លៃវិញក៏មិនអន់នោះដែរ។

មិនត្រឹមតែប៉ុណ្ណោះនេះក៏ជាលើកទីមួយហើយ ដែលឃើញតារារូបនេះបង្ហាញរូបចិញ្ចៀនធំៗបែបនេះ នៅក្នុងបណ្តាញសង្គម ខណៈលោកមានគ្រឿងលម្អខ្លួនមានតម្លៃជាច្រើនទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ចិញ្ចៀនលោកណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ