ភ្នំពេញ៖ ពេលវេលាពិតជាដើរលឿន ធ្មេចបើកៗលោកប៉ាអ្នកម៉ាក់ចំណូលថ្មី គង់ ចាន់ស្រីមុំ និងគឹម សីហា ក៏បានអបអរសាទរគម្រប់អាយុមួយខែ របស់កូនស្រីសំណព្វចិត្ត ដែលបានចាប់កំណើតក្លាយជាសមាជិកថ្មីនៃគ្រួសាររបស់អ្នកទាំងពីរ បានរយៈពេលមួយខែហើយ។

ជាការពិតណាស់ អារម្មណ៍ដែលក្លាយជាម្តាយឪពុកគេជាលើកទីមួយ តារាប្រុសស្រីមួយគូនេះ តែងតែផ្តល់ភាពកក់ក្តៅចំពោះគ្រួសារ ផ្តល់ការមើលថែថ្នាក់ថ្នម ដល់កូនស្រីដំបូងយ៉ាងល្អឥតខ្ចោះ រហូតធ្វើឲ្យមហាជនជាច្រើន ឃើញហើយមិនច្រណែនមិនបាន ពីសេចក្តីសុខសុភមង្គល របស់គ្រួសារតូចមួយនេះ។

ជាក់ស្តែង ក៏ដូចជារូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ អ្នកទាំង២ក៏បានបង្ហាញពីស្នាមញញឹម ដែលពោរពេញទៅដោយក្តីស្រលាញ់ ចំពោះកូនស្រីដំបូងរបស់អ្នកទាំងពីរផងដែរ៕

រូបថតពី៖ Photocity

ឪពុកម្តាយថ្មីថ្មោង គង់ ចាន់ស្រីមុំ និងគឹម សីហា
ឪពុកម្តាយថ្មីថ្មោង គង់ ចាន់ស្រីមុំ និងគឹម សីហា
ឪពុកម្តាយថ្មីថ្មោង គង់ ចាន់ស្រីមុំ និងគឹម សីហា
ឪពុកម្តាយថ្មីថ្មោង គង់ ចាន់ស្រីមុំ និងគឹម សីហា
ឪពុកម្តាយថ្មីថ្មោង គង់ ចាន់ស្រីមុំ និងគឹម សីហា
គង់ ចាន់ស្រីមុំ និងកូនស្រី
ឪពុកម្តាយថ្មីថ្មោង គង់ ចាន់ស្រីមុំ និងគឹម សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា