ពិភពលោក៖ ការផ្លាស់ប្តូរអាកាសធាតុ គឺជាបញ្ហាដ៏ចំបងដែលពិភពលោកកំពុងតែព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ រដូវក្តៅកាន់តែក្តៅទ្បើងៗ ហើយរដូវត្រជាក់កាន់តែត្រជាក់ទ្បើងៗ ដែលនេះគឺជាបញ្ហាប្រឈមសម្រាប់មនុស្សនាពេលខាងមុខ ប្រសិនបើផ្ទាំងទឹកកកនៅតំបន់ប៉ូលរលាយ។

រូបតំណាងផ្ទាំងទឹកកករលាយ

ថ្ងៃនេះ យើងសូមបង្ហាញផលប៉ះពាល់ធំៗទាំង ៦៖

១.  កម្ពស់ទឹកសមុទ្រកើនឡើង

មិនចាំបាច់និយាយក៏អ្នករាល់គ្នាដឹងដែរ នៅពេលដែលផ្ទាំងទឹកកកនៅតំបន់ប៉ូលរលាយអស់ នៅលើផែនដីនេះ កម្ពស់ទឹកសមុទ្រនឹងកើនទ្បើង ហើយវានឹងបង្កឲ្យមានគ្រោះទឹកជំនន់ដោយមិនអាចចៀសផុតទ្បើយ។ 

រូបតំណាងកម្ពស់ទឹកសមុទ្រកើនឡើងធ្វើឲ្យលិចទីក្រុង

២. អាកាសធាតុអាក្រក់ខ្លាំងនឹងបន្ត

ប្រសិនបើ បច្ចុប្បន្ននេះអ្នកកំពុងរស់នៅបណ្តាប្រទេសនៅប៉ែកខាងលិចនៃទ្វីបអឺរ៉ុប  អ្នកប្រាកដជាកត់សម្គាល់ឃើញថា អាកាសធាតុក្តៅត្រជាក់ ឬព្យុះភ្លៀងអាចនឹងធ្លាក់មកភ្លាមៗដោយស្មានមិនត្រូវ។

រូបតំណាងភ្លៀងធ្លាក់ជោគជាំ

៣. ប្រជាជននឹងត្រូវផ្លាស់ប្តូរទីលំនៅ

ជាពិសេស ប្រជាជននៅតាមឆ្នេរសមុទ្រ ក្នុងតំបន់អាក់ទិក ត្រូវតែជម្លៀសខ្លួនទៅទីសុវត្ថិភាព ដោយសារតែកម្រិតទឹកសមុទ្រឡើងខ្ពស់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថា ក្រុងម៉ៃអាមី និងសៀងហៃ អាចត្រូវបានលុបចោលទាំងស្រុងពីផែនទី។ 

រូបតំណាងប្រជាជនផ្លាស់ប្តូរទីលំនៅ

៤. ព្រៃ Amazon នឹងត្រូវលិច

ដោយសារតែផ្ទាំងទឹកកករលាយ ហើយវានឹងបង្កឲ្យមានទឹកជំនន់ដែលធ្វើឲ្យព្រៃ Amazon ត្រូវលិចលង់ ហើយជីវិតសត្វព្រៃនៅទីនោះក៏រលាយដូចគ្នាផងដែរ។ 

រួបតំណាងព្រៃ Amazon ត្រូវបានលិចលង់

៥. សត្វនៅក្នុងតំបន់ប៉ូលនឹងត្រូវផុតពូជ

សត្វខ្លាឃ្មុំទឹកកក តោសមុទ្រ ឆ្មាសមុទ្រ និងសត្វភេនឃ្វីនជាដើម នឹងត្រូវស្លាប់ដោយសារតែអត់អាហារ នៅពេលដែលផ្ទាំងទឹកកករលាយ។ 

រូបតំណាងសត្វនៅក្នុងតំបន់ប៉ូលនឹងត្រូវផុតពូជ

៦. សត្វនៅក្នុងសមុទ្រនឹងមានការប្រែប្រួលខុសពីការស្មាន

ដោយសារតែប្លង់តុងមានការប្រែប្រួលនៅក្នុងសមុទ្រ ទើបធ្វើឲ្យត្រី និងពពួកសត្វសមុទ្រជាច្រើនមានការកើនទ្បើងរហូតដល់ ៧០%។ 

រូបតំណាងសត្វនៅក្នុងសមុទ្រនឹងមានការប្រែប្រួលខុសពីការស្មាន

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]