យុវវ័យបច្ចុប្បន្នមិនសូវជាមានភាពសិទ្ធស្នាលជាមួយម្តាយឪពុកឡើយ ថែមទាំងពេលខ្លះមានជម្លោះ រហូតដល់ចាកចេញពីផ្ទះកាត់ផ្តាច់ទំនាក់ទំនងជាមួយម្តាយឪពុកដែលធ្លាប់ចិញ្ចឹមបីបាច់ ផ្តល់ការសិក្សា និងផ្គត់ផ្គង់ដល់ការរស់នៅកន្លងមកផងដែរ ដោយសារតែមូលហេតុមួយចំនួនបណ្តាលមកពីកំហុសរបស់ឪពុកម្តាយ ឬមកពីការគិតខុសគ្នាជាដើម។

ទោះជាយ៉ាងណាក្តីបញ្ហារវាងឪពុកម្តាយរបស់កូន បើគ្មានភ្លើងក៏គ្មានផ្សែងៗដែរ ហើយបើមិនមានមូលហេតុច្បាស់លាស់ ក៏កូនៗមិនមានទង្វើឆ្គាំឆ្គងទាំងអស់នេះចំពោះឪពុកម្តាយដែរ។

ដូច្នេះមកតាមដានចំណុចធំៗទាំងអស់នេះ ដែលធ្វើឱ្យកូនៗលែងស្និទ្ធស្នាល ឬអាចឈានដល់ផ្តាច់ទំនាក់ទំនងជាមួយម្តាយឪពុកខាងក្រោមនេះ ៖

ឪពុកម្តាយខ្វះភាពកក់ក្តៅ និងក្តីស្រលាញ់ដល់កូន

កូនៗមួយចំនួនតែងតែយល់ថា ពួកគេមិនបានទទួលការចិញ្ចឹមបីបាច់ និងផ្តល់ការស្រលាញគ្រប់គ្រាន់ឪពុកម្តាយ ដែលជាហេតុធ្វើឱ្យកូនៗខ្វះភាពកក់ក្តៅ និងមានអារម្មណ៍ឈឺចាប់ជាដើម ដោយការឈឺចាប់នេះវាអាចចាប់ផ្តើមតាំងពីកំណើតរហូតដល់គេធំពេញរូបពេញរាង។ ចំណុចខ្វះខាតទាំងនេះអាចបណ្តាលមកពីទំនៀមទំលាប់ វប្បធម៌ក្នុងសង្គម រវល់ក្នុងការងាររកស៊ី ឬអាចបណ្តាលមកពីឪពុកម្តាយផ្ទាល់ជាមនុស្សដែលមិនសូវបង្ហាញអារម្មណ៍សម្តែងភាពកក់ក្តៅ និងផ្តល់ក្តីស្រលាញ់ដល់កូន ឬឪពុកម្តាយទាំងនេះជាមនុស្សដែលលាក់អារម្មណ៍ផងដែរ។

ឪពុកម្តាយខ្វះភាពកក់ក្តៅ និងក្តីស្រលាញ់ដល់កូន

ឪពុកម្តាយគ្រប់គ្រងលើការជ្រើសរើសគូស្រកររបស់កូនៗ

កូនៗនៅពេលដែលពួកគេពេញវ័យ ពួកគេអាចនឹងមានសិទ្ធជ្រើសរើសអ្វីដែលពួកគេចង់ធ្វើ ក៏ដូចជាដៃគូជីវិតរបស់គេផងដែរ។ តែនៅពេលដែលឪពុកម្តាយតឹងរ៉ឹង និងព្យាយាមគ្រប់គ្រងទៅលើការសម្រេចចិត្តរបស់កូនខ្លាំងពេក អាចធ្វើឱ្យកូនៗមិនសប្បាយចិត្តបាន។ អ្នកជាឪពុកម្តាយអាចធ្វើការណែនាំ ឬផ្តល់យោបល់បាន តែកូនៗធំហើយ នាមជាឪពុកម្តាយគួរតែចេះគោរពការសម្រេចចិត្តរបស់កូនៗខ្លះក្នុងការជ្រើសគូស្រករ។

ឪពុកម្តាយគ្រប់គ្រងលើការជ្រើសរើសគូស្រកររបស់កូនៗ

ការបែកបាក់គ្រួសារ

កូនៗដែលមានម្តាយឪពុកលែងលះ ឬបែកបាក់គ្នា ធ្វើឱ្យអារម្មណ៍របស់គេខឹងសម្បារ បន្ទោស ឬគុំគួន ស្អប់ ដោយសារតែនិយាយប្រាប់ពីភាគីម្តាយ ឬឪពុករបស់គេជាដើម។ ហើយទង្វើឈ្លោះប្រកែក ឬជម្លោះសម្តីដែលមិនសមរម្យពេលឪពុកម្តាយលែងលះគ្នា អាចធ្វើឱ្យអារម្មណ៍កូនៗដក់ជាប់មានចិត្តបន្ទោសទៅលើឪពុកម្តាយរបស់គេ ដែលធ្វើឱ្យគេកំព្រាម្តាយ ឬឪពុក និងស្ថិតក្នុងស្ថានភាពបែកបាក់គ្រួសារ។ កូនៗទាំងនោះតែងយល់ថា ប្រសិនជាម្តាយឪពុករបស់គេស៊ូទ្រាំ និងមិនបង្កជម្លោះទាំងអស់នោះទេ គេនឹងមិនស្ថិតក្នុងស្ថានភាពបែបនេះឡើយ។ ចំណុចទាំងនេះហើយធ្វើឱ្យកូនៗលែងស្និទ្ធស្នាលជាមួយឪពុកម្តាយ ហើយអាចនឹងកាត់ផ្តាច់ចំណងជាមួយឪពុកម្តាយដែលបានធ្វើឱ្យគេឈឺចាប់ផងដែរ។

ការបែកបាក់គ្រួសារ

បង្ខំកូនៗឱ្យយល់ឃើញដូចខ្លួនឯង

ម្តាយឪពុកជាច្រើនយល់ថា កូនៗរបស់ពួកគេត្រូវតែយកសម្រាប់តាមអ្វីដែលពួកគេធ្លាប់ធ្វើកាលពីនៅតូចៗ។ ប៉ុន្តែការពិតទៅមនុស្សសុទ្ធតែមានការយល់ឃើញ និងការគិតខុសប្លែកពីគ្នា ហើយធ្វីដែលចាស់ៗជំនាន់មុនធ្វើ មិនប្រាកដថាជារឿងដែលក្មេងៗជំនាន់ក្រោយត្រូវប្រព្រឹត្តតាមទាំងស្រុងដែរ។ ការដែលម្តាយឪពុកដាក់គំនាបកូនៗបែបនេះ ធ្វើឱ្យកូនៗអស់សង្ឃឹម និងមិនសប្បាយចិត្តបាន។ កូនមិនមែនជាកម្មសិទ្ធរបស់ឪពុកម្តាយ ឬជីដូនជីតានោះទេ ពួកគេមានសិទ្ធធ្វើអ្វីដែលគេចង់ធ្វើ ឬគូសវាសវាសនា និងអនាគតរបស់គេដោយខ្លួនឯង ហើយម្តាយឪពុកបានត្រឹមតែផ្តល់ការស្រលាញ់ បីបាច់ថែរក្សា ណែនាំ និងចិញ្ចឹមបានតែខ្លួនប្រាណកូនៗប៉ុណ្ណោះទេ តែចិត្តគំនិត និងការយល់ឃើញផ្ទាល់ជាសិទ្ធរបស់ពួកគេ។ 

បង្ខំកូនៗឱ្យយល់ឃើញដូចខ្លួនឯង

ដើរហួសព្រំដែន និងសិទ្ធិរបស់កូនៗ

ម្តាយឪពុកមួយចំនួនចូលចិត្តធ្វើខ្លួនឈ្លានពានហួសហេតុ និងបំបិទសិទ្ធិសេរីភាពរបស់កូនៗណាស់ រហូតមិនយល់ថានេះជាការបំពានលើព្រំដែនរវាងម្តាយឪពុក និងកូនៗឡើយ។ ដោយសារតែការមិនយល់ និងគិតថាខ្លួនធ្វើរឿងត្រឹមត្រួវ បានធ្វើឱ្យម្តាយឪពុកខ្លះ បានធ្វើរឿងមួយចំនួនដែលមិនបានសួរនាំ សួរចិត្តកូនៗ ឬធ្វើអ្វីតាមការយល់ឃើញរបស់ខ្លួន ដែលជាហេតុធ្វើឱ្យកូនៗមិនសប្បាយចិត្ត និងឈានរហូតដល់ការមានជម្លោះក៏ថាបាន។

ដើរហួសព្រំដែន និងសិទ្ធិរបស់កូនៗ

ម្តាយឪពុកចាត់ទុកកូនៗដូចជាកូនក្មេង

ជាការពិតណាស់ម្តាយឪពុកតែងតែស្រលាញ់ និងបារម្ភពីកូនៗ ដែលជាហេតុធ្វើឱ្យពេលខ្លះក្នុងកែវភ្នែកពួកគេឃើញកូនៗនៅតែជាក្មេងនៅឡើយ។ ការដែលឃើញកូនៗជាកូនក្មេងបែបនេះ បានធ្វើឱ្យម្តាយឪពុកព្យាយាមតាមមើលថែ និងជួយធ្វើការសម្រេចចិត្តជាច្រើនជំនួសកូនៗ ដែលជាហេតុធ្វើឱ្យកូនៗមិនសប្បាយចិត្ត និងគិតថាពួកគេគ្មានសិទ្ធិធ្វើអ្វីដែលពួកគេចង់ធ្វើ ដូចជាការសម្រេចចិត្តដោយខ្លួនឯងជាដើម៕ 

ម្តាយឪពុកចាត់ទុកកូនៗដូចជាកូនក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]