ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៦​ ខែសីហាម្សិលមិញនេះ ក្រុមហ៊ុនអាល់មិនគ្រុបបានបើក សម្ពោធភោជនីយដ្ឋានថ្មីរបស់ខ្លួន ដែលមានឈ្មោះថាភោជនីយដ្ឋានយ៉ីសាង​ សាខាទួលគោក ដែលមានការអញ្ជើញ ចូលរួមពីសំណាក់ភ្ញៀវកិត្តិយសសំខាន់ៗផងដែរ។

ដោយសារកេរ្តិ៍ឈ្មោះដ៍ល្បីល្បាញ នៃម្ហូបចិនបែបកាតាំង របស់ភោជនីយដ្ឋានយ៉ីសាង បានធ្វើអោយមានភោជនីយដ្ឋានយ៉ីសាងថ្មីមួយ ដែលជាភោជនីយដ្ឋានធំជាងគេបង្អស់ក្នុងចំណោមភោជនីយដ្ឋានយ៉ីសាងទាំង៨ ដែលរំលេចឡើងក្នុងវីឡាដ៏ស្កឹមស្កៃមួយ ដែលមានទីតាំងស្ថិត នៅលើផ្លូវលេខ៣៣៧ ដែលជាតំបន់កិត្យានុភាពសំខាន់ៗ។

ទីតាំងដ៏ប្រណិតនេះ មានលក្ខណះស្ងប់ស្ងាត់ជាមួយនឹងបរិយាកាស បែបធម្មជាតិដែលមានដើមឈើនិងសួនផ្កា អមជាមួយនឹងស្រះឈូកយ៉ាងស្រស់ស្អាត។

ភោជនីយដ្ឋានយ៉ីសាង សាខាទួលគោក
សម្ពោធភោជនីយដ្ឋានយ៉ីសាង​ សាខាទួលគោក

ក្នុងសតវត្សរ៍ទី២១នេះ មានការប្រកួតប្រជែងយ៉ាងខ្លាំង ប្រកបដោយភាពច្នៃប្រឌិតលើវិស័យហាងកាហ្វេនៅកម្ពុជា ដែលបានជម្រុញឲ្យតំបន់ទួលគោក កាន់តែមានសក្តានុពល "កត្តាទាំងនេះហើយបានរួមបញ្ចូលធ្វើឲ្យវីឡាមួយនេះ កែលម្អឡើងគួរឱ្យភ្ញាក់ផ្អើល"។

លោក.លូម៉េង នាយកប្រតិបត្តិក្រុមហ៊ុនអាល់មិនគ្រុប​ និងជាចុងភៅប្រចាំអាស៊ីបានមានប្រសាសន៍ថា៖

”អាហារដែលមានគុណភាពខ្ពស់ និងឧជាតិរស តាមបែបកាតាំង កំពុងតែខិតកាន់តែជិតដើម្បីបម្រើជូនអស់លោកអ្នក។"
លោក.លូម៉េង នាយកប្រតិបត្តិក្រុមហ៊ុនអាល់មិនគ្រុប​

ខាងក្នុងវីឡារចនាឡើង យ៉ាងស្រស់ស្អាត ដែលមានពីរជាន់និងមានការតុបតែងទៅដោយឈើឆ្លាក់និងគំនូរសិល្បៈចិនដ៏ល្អឥតខ្ចោះរួមជាមួយនឹងស្នាដៃឯកនៃចម្លាក់ ថ្មម៉ាបដែលពណ៌នា ពីភ្នំដ៏ស្រស់ស្អាតនៅក្នុងស្ទឹងមូយ។ ជាន់ផ្ទាល់ដីមានកន្លែងផ្តល់សេវាភេសជ្ជៈ ទូគ្រឿងទេសបុរាណចិន និងទូរក្សាសត្វសមុទ្រ។បើយើងឡើងតាមជណ្តើរយើង​និងឃើញបន្ទប់ធំមួយដែលអាចបម្រើជូនភ្ញៀវចាប់ពី១០រហូតដល់៦០នាក់ អមជាមួយទេសភាពសួនច្បារដ៏ស្រស់ស្អាតនិងបំពាក់ទៅដោយគ្រឿងបរិក្ខាសំរាប់កម្មវិធីផ្សេង។

ភោជនីយដ្ឋានទាំងមូល អាចបម្រើជូនភ្ញៀវរហូតដល់៤៥០នាក់ ដែលជាកន្លែងដ៏សាកសមបំផុតសម្រាប់កម្មវិធីខួបកំណើត ជំនួបពិភាក្សាការងារ និង កម្មវិធីពិសេសផ្សេងៗទៀត។

ភោជនីយដ្ឋានយ៉ីសាង សាខាទួលគោក
ភោជនីយដ្ឋានយ៉ីសាង សាខាទួលគោក

លោកលូម៉េង បានមានប្រសាសថា៖

”សំរាប់ទីតាំងថ្មីនេះ លោកបានចម្រាញ់និងជ្រើសរើស អ្វីដែលល្អបំផុតសំរាប់ជានិមិត្តរូបប្រចាំហាង”។

ម្ហូបក៏ត្រូវបានដាក់បញ្ចូលគ្នា ជាមួយវត្ថុធាតុផ្សេងៗ ដូចជាខ្ចងត្រសក់សមុទ្រផ្កាcordycepដែលជាផ្កាគ្រឿងទេស របស់ជនជាតិចិននិងខ្ចងabaloneជាមួយនឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ នៅកម្ពុជាដូចជាបង្កងទឹកសាបទន្លេមេគង្គម្រេចកំពតនិងទឹកឃ្មុំសុទ្ធ។

នៅលើបញ្ជីរាយមុខម្ហូប មានម្ហូបប្រចាំហាងដូចជាក្តាមចំហុយពិសេស ជើងមាន់ដើមឈូក ជ្រូកខ្វៃភ្នំគូលេន ដែលជាជ្រូកធម្មជាតិពីភ្នំគូលេនរបស់ខេត្តសៀមរាបដែលបានដាក់រៀបចំនៅក្នុងផ្ទះសាច់ខ្វៃ។

នៅក្នុងកន្លែងធ្វើម្ហូបលោកអ្នក អាចមើលឃើញសកម្មភាព ចម្អិនម្ហូបរបស់ចុងភៅដែលដឹកនាំដោយមេចុងភៅដែលអញ្ជើញមកពី ទីក្រុងក្វាងចូវដោយផ្ទាល់គឺលោក Alex Ying Sheng ដែលមានបទពិសោធន៍ ជាង៣០ឆ្នាំក្នុងសណ្ឋាគារលំដាប់ផ្កាយ៥និងភោជនីយដ្ឋានល្បី ៗ នៅ ទីក្រុងហុងកុង ក្វាងចូវ ប៉េកាំង និង សៀងហៃ ។

មុខម្ហូបខ្លះៗនៅភោជនីយដ្ឋានយ៉ីសាង សាខាទួលគោក

ទន្ទឹមនឹងការបើកសម្ពោធនេះផងដែរ ក៏ជាថ្ងៃដ៏អស្ចារ្យនៃខួបទី ១០ឆ្នាំរបស់ក្រុមហ៊ុនអាល់មិនគ្រុប ដែលចាប់ផ្តើមកកើតឡើងជាមួយសណ្ឋាគារអាល់មិន និងភោជនីយដ្ឋានយ៉ីសាងសាខាសុធារស ក្នុងនៅថ្ងៃទី០៨.០៨.២០០៨។

សម្រាប់លោក. លូ ម៉េង ភោជនីយដ្ឋានយ៉ីសាងសាខាទួលគោកគឺជាកន្លែងសំខាន់មួយដែលបានបង្ហាញពីការវិវត្តរបស់យើង ទាំងអស់គ្នារយៈពេល១០ឆ្នាំ៕

សម្ភោធភោជនីយដ្ឋានយ៉ីសាង សាខាទួលគោក
សម្ពោធភោជនីយដ្ឋានយ៉ីសាង សាខាទួលគោក
សម្ពោធភោជនីយដ្ឋានយ៉ីសាង សាខាទួលគោក
ទីតាំងភោជនីយដ្ឋានយ៉ីសាង សាខាទួលគោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]