ភ្នំពេញ៖ តារាប្រុសពហុអាជីព លោក អេនឌី បច្ចុប្បន្នបានប្រឡូកចូលយ៉ាងពេញដៃ ជាមួយនឹងវិស័យចម្រៀង ដោយមិនប៉ុន្មានខែចុងក្រោយនេះ លោកបានចេញនូវបទចម្រៀង Original Song ផ្ទាល់ខ្លួន និងបទចម្រៀងមរតកដើមកែជាថ្មីជាច្រើនបទ។ 

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏កាន់តែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍មកលើរូបលោកខ្លាំងជាពិសេស ទៅលើ ការសម្តែងMV បទចម្រៀងស៊ីអារម្មណ៍របស់លោក ជាមួយនឹងតារាសម្តែងស្រីល្បីឈ្មោះជាច្រើនរូបផងដែរ។

ជាការពិត ទន្ទឹមនឹងទទួលបានប្រជាប្រិយភាពមិនធម្មតា ទៅលើអាជីពថ្មីជាតារាចម្រៀង Original Song ស្រាប់តែថ្មីៗនេះ លោក អេនឌី ក៏បានបញ្ចេញនូវ MV ចម្រៀងថ្មីរបស់ខ្លួន រហូតដល់ទៅ២បទផ្សេងទៀតក្នុងពេលតែមួយ។ ដោយក្នុងនោះមាន ដូចជាបទ«Crush ធ្វើឲ្យខូចចិត្ត» និងបទ«មិនអាចផ្លាស់ចិត្ត » ដោយបទចម្រៀងទាំងពីរបទនេះ សុទ្ធសឹងតែសម្តែងជាមួយនឹង តារាសម្តែងស្រីកំពុងល្បីឈ្មោះ កញ្ញា តូតា ថែមទៀតផង៕

កុំឲ្យខាតពេលយូរ ទស្សនាMVខាងក្រោម៖ 

តារាប្រុស អេនឌី
តារាប្រុស អេនឌី
តារាប្រុស អេនឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនឌី