ស្លាកសញ្ញាបានត្រុវប្រើដើម្បីផ្ដល់ព័ត៌មាន ហាមប្រាម អបរំ និង ផ្សព្វផ្សាយ ។ ខាងក្រោមនេះជាស្លាក់សញ្ញា គួរឱ្យចាប់ អារម្មណ៍ទាំងនៅក្នុងប្រទេស និង នៅបរទេស រួមទាំងការបកស្រាយ របស់ខ្មែរឡូត។ សូមប្រិយមិត្ត អ្នកអានផ្តល់មតិ ។ ស្លាកមួយណាដែលគួរឱ្យចាប់អារម្មណ៍ជាងគេ?

១. បរទេស៖ ប៉ះខ្សែរកាបនេះ នឹងស្លាប់ភ្លាម ស្លាប់ហើយមិនទាន់រួចខ្លួនទេ ។ ត្រូវតែបងពិន័យ ២០០ ដុល្លារ ។ ស្លាប់ហើយពិន័យទៀត ឱ្យអ្នកប្រមូលពិន័យយកលុយតាមណាទៅ មានតែយកនៅឋានក្រោម ។

២. ខ្មែរ៖ ស្លាកសញ្ញានេះមាននៅតាមផ្ទះមួយចំនួន ក្នុងប្រទេសកម្ពុជា ។ អ្វីដែលប្លែកនោះគឺ ភាសាអង់គ្លេសខាងក្រោម ដែលមានន័យថា ប្រយ័ត្នឆ្កែព្រៃផ្សៃ ។ ហេតុអ្វីបានជាប្រជាជនខ្មែរចូលចិត្ត ចិញ្ចឹម ឆ្កែដែលកាចសាហាវ និង ជាពិសេសព្រៃផ្សៃដូចក្នុងស្លាកសញ្ញាខាងក្រោម?

៣. បរទេស៖ នេះជាស្លាកសញ្ញាទាក់ទងនិង ឆ្កែកាច នៅបរទេស ព្រមានមិនឱ្យចោរចោលលួច ។ ស្លាកនេះមានន័យថា តែ ៣ វិនាទី អញ ឆ្កែ អាចរត់ដល់របង ឯងរត់លឿនដូចអត់? 

៤. ខ្មែរ៖ ស្លាកសញ្ញាម៉ាសា នេះមិនធម្មតាទេ ។ ម៉ាសាដោយបុរស ប្រហែលជាបុរសមានសាច់ដុំដូចរ៉ាមបូ ចង់ដឹងថាមានអតិថិជនណាហានសាកល្បង ម៉ាសា រ៉ាមបូ ។ តើមានប្រិយមិត្តណាធ្លាប់ជាអតិថិជន រ៉ាមបូ ម៉ាសា? បើធ្លាប់ សូមជួយចែករំលែកបទពិសោធន៍។

៥. បរទេស៖ បម្រាម ទទួលទានសុរាអាចបង្កឱ្យមានផ្ធៃពោះ តើបម្រាមនេះបង្កប់ន័យយ៉ាងណា?

៦. ខ្មែរ៖ ស្លាកសញ្ញាហាង ធ្វើសក់ និង សម្ផស្ស នៅតាមជនបទ ហាក់បីដូចជាយករូប Britney Spears ជាតំណាង ។ ស្ត្រីក្នុងរូបគំនូរដូចជាជនជាតិគេ មានសក់ទង់ដែង។

 

៧. បរទេស៖ មិនដឺងថាស្លាកសញ្ញានេះនៅទីណាទេ នៅសហរដ្ឋអាមេរិក ប្រហែលជានៅរដ្ឋ កាលីហ្វូនីយ៉ា ហើយដែលសម្បូរខ្មែរ ។ ស្លាកនេះហាមមិនឱ្យអ្នកក្រៅពីជនជាតិខ្មែរចត ឡានជនជាត់ដ៏ទៃនឹងអូសយកចេញ។

៨. ខ្មែរ៖ ធ្លាប់តែឃើញកន្លែង ទស្សនទាយអនាគត ជីវិត និង ស្នេហា ឥឡូវមានទស្សទាយបាល់ទាត់ទៀត គ្រូទាយប្ដូរជំនាញអស់ហើយ ។

៩. បរទេស៖ ហាមរំលោទជាក្រុម នៅទីនេះ មានកាមេរ៉ាវីដេអូ នៅទីនេះ អ្នកប្រព្រឹត្ដល្មើសនឹងត្រូវទទួលទោស ។ ចុះបើគ្រាន់តែរំលោភមួយៗ មានបញ្ហាដែរឬទេ?

១០. ខ្មែរ៖ ស្លាកជាងគំនូរនេះមិនធម្មតាឡើយ សូមពិនិត្យរូបគំនូរ។

រៀបចំដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]