ថៃ៖ ពិធីការិនី ដែលពូកែខាងក្រមិចក្រមើម សម្តីមិនចេះរីកស្ងួតកញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានស្ទុះនៅក្នុងការគាំទ្រយ៉ាងខ្លាំង ដោយនាងតែងតែលេចមុខនៅក្នុងកម្មវិធីជាច្រើនមិនថាតូចធំ។

លើសពីនេះ នៅក្នុងកម្មវិធីនីមួយៗតារារូបនេះតែងតែធ្វើឲ្យអ្នកទស្សនាក៏ដូចជាអ្នកគាំទ្រសប្បាយចិត្ត សើចជាមួយនឹងពាក្យសម្តីក៏ដូចជាកាយវិការបស់នាងគ្រប់គ្នា។យ៉ាងណាមិញ ឃើញនាងពូកែលេងសើចបែបនេះទេ តែនាងជាកូនល្អចំពោះគ្រួសារខ្លាំងណាស់ នាងតែងតែធ្វើឲ្យអ្នកម្តាយរំភើបជានិច្ច ទោះជានាងរវល់ជាមួយការងារប្រចាំថ្ងៃច្រើនយ៉ាងណាក្តី។

ជាក់ស្តែង កាលពីពេលម្សិលមិញនេះតារារូបនេះបានបង្ហោះរូបភាពជាមួយនឹងសារមួយដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្រោយនាងបានដឹកដៃអ្នកម្តាយជាទីស្រលាញ់មកមើលថែរក្សាជំងឺនៅមន្ទីរពេទ្យក្រៅប្រទេស។នៅក្នុងនោះនាងបាននិយាយយ៉ាងដូច្នោះថា៖

«កុំចាំដល់មានលុយច្រើន កុំចាំដល់មានពេលទំនេរ ទើបស្រលាញ់សុខភាព ឬក៏ចាំដល់មនុស្សដែលយើងស្រលាញ់គាត់មានជំងឺធ្ងន់ធ្ងរបានជូនគាត់មកពេទ្យល្អៗ វាអាចនឹងហួសពេលទាន់គាត់មានសុខភាពល្អចឹង ទើបយើងមិនស្តាយក្រោយថា ហេតុអី ពេលនឹងយើងមិនឆ្លៀតពេលដើម្បីគាត់មើលថែគាត់ ការងាររកលុយពិតជាសំខាន់តែសម្រាប់អ្នកមានគុណកាន់តែសំខាន់ជាងលុយទៀត ពេលនៅតូចកូនឈឺមិនបានទេ ម្តាយភ័យស្លន់ស្លោ ជូនកូនទៅពេទ្យខ្លាចតែកូនឈឺធ្ងន់ ឥឡូវកូនធំហើយកូនក៏មិនមានលុយធំដុំអីទេ តែកូនចេះតែសន្សំទុករាល់ខែសំរាប់ប៉ាម៉ាក់ព្រោះកូនចង់អោយប៉ាម៉ាក់មានសុខភាពល្អ កូនមិនចង់ស្តាយក្រោយទៅថ្ងៃក្រោយទេគិតតែសប្បាយភ្លេចមើលចំនុចមួយនេះ ចង់មានគាត់នៅក្បែររហូតមនុស្សដ៏ពិសេសរបស់កូន អ្នកម្តាយសំ បូផាន់នី ជូនពរម៉ាក់នឹងកូនទទួលបានលទ្ធផលល្អដូចគ្នាណាម៉ាក់ សំរាប់លោកប៉ាកុំទាន់អាលអន់ចិត្តកូនជូនម៉ាក់មក៣ដងហើយនៅប៉ាឡើយប៉ាតែជើងក្រោយប៉ាម្តងហើយណាចា៎ លឺទេលោក គង់ សុភ័ក្រ ជុបជុប»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា និងម្តាយ
កញ្ញា សុភ័ក្រ កុសុម៉ា និងម្តាយ
កញ្ញា សុភ័ក្រ កុសុម៉ា និងម្តាយ
ម្តាយរបស់កញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា