ជាទូទៅ នៅក្នុងវង្វង់គ្រួសារនីមួយៗ មិនថា នៅក្នុងទ្វីបអាសុី ឬនៅបរទេស នោះទេ មនុស្សគ្រប់ៗគ្នា រមែងតែងតែសង្កេតឃើញថា សមាជិកក្នុងក្រុមគ្រួសារ ភាគច្រើន និយមចូលចិត្ត និងធ្វើការជជែកពិភាក្សារឿងរ៉ាវនានា ជាមួយម្តាយរបស់ពួកគេ ជាជាងលោកឱពុក។

ហេតុដូច្នោះហើយ ថាតើមានមូលហេតុអ្វីខ្លះ ទើបបណ្តាលឲ្យសមាជិកក្នុងក្រុមគ្រួសារ ជាពិសេស កូនៗរបស់ពួកគេ និយមចូលចិត្តគោរពស្រលាញ់អ្នកម្តាយច្រើនជាងលោកឱពុក?

ខាងក្រោមនេះ ជាចំណុចសំខាន់ខ្លះៗ ដែលត្រូវបានលើកយក មកធ្វើការបកស្រាយ បំភ្លឺពីចម្ងល់ខាងលើ: 

១.ភាពទន់ភ្លន់

ជាការពិតណាស់ អ្នកម្តាយ គឺរមែងតែងតែជាស្រ្តីដំបូងបង្អស់ ដែលកូនៗ មិនថា ស្រី ឬប្រុស បានស្គាល់ដំបូងគេ នៅក្នុងពិភពលោកយើងនេះ។ ហើយក្នុងនោះដែរ ជារៀងរាល់ថ្ងៃ គាត់ក៏ជាមនុស្សម្នាក់តែម្នាក់ ដែលតែងតែបានចំណាយពេលវេលាភាគច្រើនរបស់ខ្លួន ទៅកាន់កូនៗ តាំងតែពីវ័យកុមារភាព រហូតមកដល់ពេលធំដឹងក្តីរបស់ពួកគេ។

ជាមួយគ្នានោះដែរ អ្នកម្តាយ ក៏រមែងតែងតែបង្ហាញពីសកម្មភាពព្រួយបារម្ភ និងការយកចិត្ត ទុកដាក់ជាច្រើនមកលើកូនៗ តាមរយៈពាក្យសម្តី ព្រមទាំងកាយវិការល្អៗមួយចំនួន ទៅកាន់កូនប្រុសស្រីរបស់ពួកគេ ផងដែរ។

ហេតុដូច្នោះ សម្រាប់ទង្វើ និងពាក្យសម្តីសុភាពទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកម្តាយ ក៏កាន់តែជាមនុស្សសុវត្ថិភាពសម្រាប់កូនៗ ក្នុងផ្តល់ជាគំរូល្អទៅ ដល់ពួកគេ។ 

រូបភាពតំណាង

២.ការយល់ទុកធុរៈ

ជាធម្មតា អ្នកម្តាយ ជាអ្នកប្រឹក្សាយោបល់ល្អបំផុតសម្រាប់កូនៗ មិនថាទាំងរឿងសិក្សា ស្នេហា និងការងារផ្ទះ ជាដើម។ ព្រោះថា អ្នកម្តាយ រមែងតែងតែផ្តល់ឱកាសឲ្យកូនៗ ក្នុងការបង្ហាញពីអារម្មណ៍ និងការទទួលស្តាប់ការបកស្រាយរបស់ពួកគេ ជានិច្ច ពោលគឺ អ្នកម្តាយតែងតែអាចទទួលដឹងពីតម្រូវការរបស់កូនប្រុសស្រី ជារឿយៗ ទៅតាមដំណាក់លូតលាស់របស់ពួកគេម្នាក់ៗ។

លើសតែពីនោះទៅទៀត អ្នកម្តាយ ក៏ជាភ្នាក់ងារមួយ យ៉ាងចាំបាច់សម្រាប់កូនៗ ក្នុងការយល់ ដឹងពីសុខទុក្ខរបស់កូនប្រុសស្រីទាំងឡាយ បើទោះបីជា ពួកគេមិនបានបង្ហាញវាចេញ តាមរយៈពាក្យសម្តី និងទង្វើណាមួយ ក៏ដោយចុះ។

ហើយទាំងអស់នេះ ក៏ជាផ្នែកមួយដែលនាំឲ្យកូនប្រុសស្រី ចូលចិត្ត និងគោរពស្រលាញ់អ្នកម្តាយ ខ្លាំងជាងឱពុក ផងដែរ។ 

រូបភាពតំណាង

៣. ដឹងពីកន្លែងដាក់របស់របរគ្រប់យ៉ាង នៅក្នុងផ្ទះ

អ្នកម្តាយ គឺជាគោលជំហរយ៉ាងរឹងមាំ នៅក្នុងផ្ទះ ព្រោះថា គាត់រមែងតែងតែជាអ្នកទទួលដឹង លឺពីកន្លែងដាក់របស់របរនានា មិនថា តូច ឬធំនោះទេ ឲ្យតែស្ថិតនៅក្នុងបរិវេណផ្ទះ។ ហើយ គាត់ ក៏រមែងតែងតែមានកាតព្វកិច្ចខ្ពស់ ក្នុងការរៀបចំទុកដាក់របស់របរទាំងអស់នោះ ទៅតាម តំបន់របស់វានីមួយៗ។

ហេតុដូច្នោះហើយ វាក៏កាន់តែជួយក្នុងការបង្កើតបរិយាកាសស្និទ្ធស្នាល រវាងអ្នកម្តាយ និងកូនបានល្អជាងឱពុក ព្រោះថា រាល់អ្វីៗដែលកូនចង់បាន នៅក្នុងផ្ទះ អ្នកម្តាយ គឺជាប្រភពព័ត៌មានទីមួយបង្អស់ ដែលកូនត្រូវចាំបាច់សាកសួរមុននរណាទាំងអស់ នៅក្នុងផ្ទះ។ 

រូបភាពតំណាង

៤. ភាពអត់ធន់

ធម្មតា អ្នកម្តាយ រមែងតែងតែមានចិត្តធន់ក្នុងការដោះស្រាយបញ្ហានានា មិនថា ក្នុង ឬក្រៅផ្ទះ នោះទេ។ ជាពិសេសទៅទៀត អ្នកម្តាយ ក៏មិនមែនជាមនុស្សស្រី ដែលងាយប្រើប្រាស់ ដៃជើងធន់ៗ ឬប្រើអំពើហិង្សាក្នុងការអប់រំកូនចៅរបស់ខ្លួន គ្រប់ពេលវេលា ផងដែរ។

អាស្រ័យទៅលើភាពអត់ធន់ទាំងអស់នេះហើយ ដែលបានធ្វើឲ្យកូនភាគច្រើន តែងតែពេញចិត្តចំណាយពេលវេលារបស់ពួកគេ ជាមួយអ្នកម្តាយជាទីស្រលាញ់ ដើម្បីធ្វើឲ្យពួកគេកាន់តែមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។ 

រូបភាពតំណាង

៥. ភាពស្និទ្ធស្នាល

តាំងតែពីកើតមក អ្នកម្តាយជាស្រ្តីតែម្នាក់គត់ ដែលរមែងតែងតែផ្តល់ភាពកក់ក្តៅ ទៅឲ្យកូនៗរបស់ខ្លួន បើទោះបីជា ពេលខ្លះ គាត់មានការមមាញឹកច្រើន ជាមួយការងារ ប៉ុន្តែអ្នកម្តាយ ក៏រមែងតែងតែទុកពេលវេលាមួយភាគធំរបស់ខ្លួន សម្រាប់ក្នុងការមើល ថែទាំកូន មិនថា ព្រឹក ថ្ងៃ ឬយប់ នោះទេ។

ហេតុដូច្នោះហើយ វាក៏កាន់តែធ្វើឲ្យទំនាក់ទំនងរវាងអ្នកម្តាយ ហើយនិងកូនកាន់តែ មានភាពល្អប្រសើរឡើង ជាជាងលោកឪពុក។  

រូបភាពតំណាង

៦. ភាពមានសុជីវធម៌ខ្ពស់

អ្នកម្តាយ គឺស្រ្តីដំបូងបង្អស់ ដែលបានបង្ហាត់បង្ហាញកូនចៅៗប្រុសស្រី ឲ្យមានការសិក្សាស្វែងយល់ពីតម្លៃនៃការគោរព​ និងការផ្តល់តម្លៃឲ្យមនុស្សជុំវិញខ្លួន របស់ពួកគេ។ 

ព្រោះថា ការចេះពីរបៀបរស់នៅប្រកបទៅដោយសុជីវធម៌​ គឺរមែងតែងតែបានផ្តល់ឲ្យជីវិតរបស់កូនប្រុសស្រី រស់នៅដោយមានសុភមង្គល​ និងពោរពេញដោយសេចក្តីសុខសប្បាយ គ្រប់ពេលវេលា។ 

រូបភាពតំណាង

៧. សេចក្តីមេត្តាធម៌

សម្រាប់អ្នកម្តាយគ្រប់ៗរូប សេចក្តីមេត្តាធម៌​ គឺជារឿងមួយដែលស្រី្ត រមែងតែងតែមានច្រើនជាងបុរសភេទ មិនថាស្ថិតក្នុងកាលៈទេសៈណា ក៏ដោយចុះ។ 

ហើយ​ទាំងអស់នេះ ក៏ជាឬសគល់មួយ ដែលបានចងចិត្តកូនចៅប្រុសស្រីឲ្យមានការគោរពស្រលាញ់ និងពេញចិត្តមកកាន់អ្នកម្តាយ ជាជាងលោកឱពុករបស់ពួកគេ ផងដែរ។ 

រូបភាពតំណាង

៨.ការចេះចាត់ចែងខ្ពស់

ជារៀងរាល់ព្រឹក អ្នកម្តាយគ្រប់ៗរូប រមែងតែងតែត្រូវការក្រោកឡើងរហ័ស តាំងតែងពីព្រលឹម ហើយក្នុងនោះផងដែរ​ ពួកគាត់ ក៏ត្រូវការរៀបចំពេលវេលា ម្ហូបអាហារឆ្ងាញ់ៗឲ្យកូន​ និងស្វាមី តាំងតែងពីព្រឹក រហូតទៅដល់ពេលល្ងាច ថែមទៀតផង។​

ហេតុដូច្នោះហើយ ពេញមួយជីវិតរបស់អ្នកម្តាយ រមែងតែងតែបែងចែកពេលវេលាបានយ៉ាងច្បាស់លាស់ សម្រាប់ក្រុមគ្រួសារ និងការងាររបស់ខ្លួន​ជានិច្ច។

រូបភាពតំណាង

ជាចុងក្រោយ មិនថាទាំងលោកឪពុក ឬអ្នកម្តាយ នោះទេ ពួកគាត់ម្នាក់ៗ សុទ្ធសឹងតែជា អ្នកមានគុណបំផុត សម្រាប់កូនគ្រប់ៗរូប ក្នុងការចិញ្ចឹមបីបាច់ថែរក្សា កូនចៅប្រុសស្រី ឲ្យធំដឹងក្តី ដូចគ្នា៕

ចុះ ចំពោះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះការបកស្រាយខាងលើនេះ? 

ប្រភព៖ lovedevani.com //www.babble.com // http://hahasforhoohas.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]