ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង ពេជ្រ សោភា ជាកំពូលតារាចម្រៀងស្រីជួរមុខមួយដួង ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅផងដែរ។

ស្របពេលសន្ទុះនៃការគាំទ្រ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកគាំទ្ររបស់ អ្នកនាង ពេជ្រ សោភា ក៏កាន់តែច្រើន ដោយនៅគ្រប់បណ្ដាការប្រគុំតន្រ្តីរបស់រូបនាង តែងតែមានវត្តមានហ្វេនៗរបស់នាង ទៅតាមលើកទឹកចិត្តគ្រប់កម្មវិធីតែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺមានហ្វេនម្នាក់របស់ អ្នកនាង ពេជ្រ សោភា បានសាក់ឈ្មោះនាង លើស្មា ដោយក្នុងនោះតារាចម្រៀងស្រីរូបនេះ បានសម្ដែងក្ដីរំភើបចិត្តជាខ្លាំង ដោយមិននឹកស្មានថា មានអ្នកស្រលាញ់ គាំទ្ររូបនាងដល់ថា្នក់សាក់ឈ្មោះនាង យ៉ាងដូច្នេះទាល់តែសោះ។

យ៉ាងណាមិញ នៅក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ ក៏បានសរសេររៀបរាប់ទាំងរំភើបថា៖ «គ្មានអ្វីនិយាយទៀតទេ បងប្រាប់ហើយថាកុំអី អរគុណណាស់ដែលស្រលាញ់បងជាបងរហូតមក ទោះជាអ្នកប្រែតែអូននៅដដែល បងបានត្រឹមរំភើប អរគុណអូនធ្វើបងយំហើយ»។

គួររម្លឹកផងដែរថា នេះគឺជារឿងដ៏គួរឲ្យរំភើបមួយ សម្រាប់តារាស្រីល្បីៗនៅក្នុងប្រទេសកម្ពុជា ដោយកន្លងមកក៏ធ្លាប់មានអ្នកគាំទ្រម្នាក់របស់ កញ្ញា សុខ ពិសី បានធ្វើរឿងស្រដែងគ្នានេះដាក់រូបនាង ផងដែរ៕ 

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
សារ ពីហ្វេន ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា