ភ្នំពេញ៖ ត្រឹមតែរយៈប៉ុន្មានខែប៉ុណ្ណោះ បទ«មាន់ស្រែ» របស់ កញ្ញារ៉ាប៊ី ទទួលបាននូវអ្នកចូលទស្សនារាប់លាននាក់ រីឯម្ចាស់បទចម្រៀងមួយនេះក៏ទទួលបាននូវប្រជាប្រិយភាពស្ទុះឡើងគួរឲ្យកត់សម្គាល់ផងដែរ។

យ៉ាងណាមិញ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំង នៅក្នុងប្រទេសនោះទេ បទមួយនេះទទួលបានការគាំទ្រខ្លាំង ដោយសារតែក្បាច់រាំក៏ដូចជាបទអត្ថន័យចម្រៀងមួយនេះពិរោះ ខុសប្លែកពីបទដទៃ។ ស្របពេលជាមួយនឹងទទួលបានភាពល្បីល្បាញនៅក្នុងបទមួយនេះ អ្នកគាំទ្រជាច្រើនចង់ឲ្យនាងចេញបទថ្មីៗ ដែលមានក្បាច់រាំប្លែកបែបនេទៀត។

ពេលនេះបទថ្មីរបស់នាងក៏បានមកដល់ ដោយមានចំណងជើងថា«លុយ លុយ លុយ» ពិតជាមានអត្ថន័យយ៉ាងពិរោះមិនចាញ់បទមុននោះទេ មិនត្រឹមតែប៉ុណ្ណោះភ្លេងក៏ពិរោះស្តាប់ហើយគួរឲ្យចង់រាំ។ ចំណែកឯស្ទីលរាំវិញ ក៏មិនអន់នោះដែរ ដោយក្បាច់រាំនីមួយៗពិតជាឡូយ និងប្លែកជាងបទរបស់តារាដទៃ។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញនាងបង្ហាញនូវស្នាដៃដ៏ល្អបែបនេះ ក្រោយនាងមិនសូវបង្ហាញមុន តាមពិតសំងំធ្វើបទថ្មីយ៉ាងឡូយមួយនេះសោះ។លើសពីនេះ ក៏មានអ្នកគាំទ្រជាច្រើនសរសើរដល់នាងដែលបានធ្វើអ្វីប្លែកៗបែបនេះ មិនថាការតែងខ្លួន ក៏ដូចជាបទចម្រៀងនោះទេ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កញ្ញារ៉ាប៊ី
កញ្ញារ៉ាប៊ី ក្នុងបទថ្មី
កញ្ញារ៉ាប៊ី ក្នុងបទថ្មី
កញ្ញារ៉ាប៊ី ក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី