បាត់ដំបង៖ ក្រោយពីជីដូនកម្សត់ដែល ពេជ្រ ថៃ តែងហៅថា «ម៉ែចាស់» បានទទួលមរណភាព ភាពឈឺចាប់ ការនឹកស្ដាយស្រណោះរបស់ក្មេងប្រុសម្នាក់នេះ កាន់តែមានខ្លាំងឡើង។

អ្វីដែលធ្វើឲ្យប្រិយមិត្ត ខ្លោចចិត្តអាណិតប្អូនជាងនេះទៀតនោះ ម៉ែចាស់ទើបតេែស្លាប់កាលពីយប់មិញ ស្រាប់តែព្រឹកឡើង ប្អូនបាននិយាយទាំងក្ដុកក្ដួកជាមួយពាក្យមួយឃ្លាយ៉ាងខ្លី បង្កប់ដោយរយលានអត្ថន័យឈឺចាប់រកពាក្យអ្វីថ្លែងមិនបាន ៖ «នឹកសំលេងនឹកពាក្យទូន្មានធ្លាប់ស្ដាប់រាល់ថ្ងៃ នឹកណាស់»  ។ 

សារដ៏សែនកម្សត់ អមនឹករូបភាពទុក្ខសោករបស់ ម្ចាស់ពានរង្វាន់The Voice Kids Cambodia រដូវកាលទី១ រូបនេះបានធ្វើឲ្យអ្នកអានគ្រប់គ្នា សឹងស្រក់ទឹកភ្នែក នឹកអាណិតប្អូនជាខ្លាំង ព្រោះតែមិននឹកស្មានថា ពេជ្រ ថៃ ត្រូវបាត់បង់មនុស្សជាទីស្រលាញ់យ៉ាងឆាប់រហ័សបែបនេះសោះ។

គួររម្លឹកដែលថា តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះ សុខចិត្តផ្ទេរការសិក្សាពីភ្នំពេញ មកទឹកដីស្រុកកំណើត ខេត្តបាត់ដំបងវិញ ព្រោះតែចង់បាននៅក្បែរ មើលថែម៉ែចាស់(ជីដូន) ជរា ៕

ពេជ្រ ថៃ
លោកយាយ ពេជ្រ ថៃ
ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ