(ភ្នំពេញ)៖ កាលពីថ្មីៗនេះ មានការចែករំលែកវីដេអូ ពេញបណ្តាញសង្គម ដែលបង្ហាញពីស្ថានភាពលោកយាយ និងលោកតា ២នាក់ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដោយរស់នៅក្នុងជីវភាព លំបាកវេទនាជាទីបំផុត ហើយថែមទាំងគ្មានកូនចៅ និងសាច់ញាតិមើលថែ ទៀតផង។ យ៉ាងណាមិញ ដោយបានឃើញនូវទុក្ខលំបាក យ៉ាងវេទនាបែបនេះ អតីតតារាចម្រៀងស្រី អ្នកនាង អែន ជី ក៏បានរៀបចំនូវអំណោយ និងថវិកាមួយចំនួន ដើម្បីយកទៅជូនដល់លោកទាំងពីរ ដែលកំពុងតែត្រូវការជំនួយចាំបាច់នេះ។

ជាក់ស្ដែង នៅក្នុងថ្ងៃនេះ អែនជី រួមទាំងស្វាមី និងក្រុមគ្រួសារ បាននាំគ្នាចេញដំណើរ ទៅកាន់ខេត្តកំពង់ឆ្នាំង ព្រមទាំងបានបង្ហោះរូបភាព និងបានសរសេរថា «ទោះរវល់យ៉ាងណាក៏ឆ្លៀតពេលដែលចា៎ កំពុងធ្វើដំណើរ ទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីយកអំណោយ និងថវិកាមួយចំនួន ជូនដល់លោកតាលោកយាយទាំង២នាក់ ដែលកំពុងត្រូវការជំនួយយ៉ាងខ្លាំង»។

គួរបញ្ជាក់ថា អែន ជី ជាអតីតតារាចម្រៀងស្រីមួយដួង ដែលមានភាពលេចធ្លោ និងមានប្រជាប្រិយភាពខ្លាំង នៅក្នុងស្រទាប់មហាជន ដែលបទចម្រៀងរបស់នាង សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តយុវវ័យ៕

អែន ជី
អែន ជី
លោកតាលោកយាយដ៏កម្សត់

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង