ភ្នំពេញ៖ នាយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ម្ចាស់ពានរង្វាន់រដូវកាលទី១ ប្អូនប្រុស ពេជ្រ ថៃ បានជួបទុក្ខដ៏ធំមួួយ ខណៈដែលលោកយាយជាទីគោរពស្រលាញ់ បានទទួលមរណភាព។

ជាក់ស្ដែង ការចាកចេញរបស់លោកយាយលើកនេះ បានធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះ មានក្ដីរន្ធត់ចិត្តជាខ្លាំង ព្រោះតែមិននឹកស្មានថា ខ្លួនត្រូវបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សបែបនេះឡើយ។

យ៉ាងណាមិញ ដោយក្នុងនោះ ប្អូនក៏បានបង្ហោះរូបភាព អមជាមួយនឹងសារខ្លីមួយ ដោយបានរាយរាប់ពីភាពទុក្ខសោករបស់ខ្លួនផងដែរ ដោយរូបនាងបានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តថា៖«ម៉ែចាស់ថៃបានទទួលមរណៈភាពហើយ»

គ្រាន់តែទទួលបានដំណឹងនេះភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នា ចូលរួមសម្ដែងក្ដីសោកស្ដាយ និងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំផងដែរ៕

ពេជ្រ ថៃ
ជីដូនពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ