ប្រិយមិត្តអ្នកអាន ដឹងច្បាស់ហើយថា ដើមណូអែល  ត្រូវបានគេរៀបចំ និង តុបតែងឡើង ក្នុងអំឡុងពេលបុណ្យណូអែល។ សម្រាប់ថ្ងៃបុណ្យណូអែល ឆ្នាំ២០១២នេះ ខ្មែរឡូត សូមបង្ហាញនូវ ដើមណូអែល នៅជុំវិញពិភពលោក ចំនួន៥ ដែលត្រូវបានតុបតែងប្លែកៗ និង អស្ចារ្យបំផុត។

១. ដើមណូអែលសប្បិនិមិត្ដ ដែលមានតម្លៃថ្លៃជាងគេ (ប្រទេសអារ៉ាប់)

ដើមណូអែលនេះ ត្រូវបានដាក់តាំងនៅក្នុងសណ្ឋាគារ Emirates Palace  របស់ប្រទេសអារ៉ាប់។ វាមានតម្លៃ ១១លានដុល្លារ និង ត្រូវបាន តុបតែងជាមួយ ពេជ្រចំនួន ១៨១គ្រាប់ រូមទាំង ត្បួងមរកត គុជខ្យង និងវត្ថុមានតម្លៃជាច្រើនទៀត។

២. ដើមណូអែល អណ្តែតទឹកធំ ជាងគេក្នុងពិភពលោក (ប្រទេសប្រេស៊ីល)

 ដើមណូអែលនេះ ត្រូវបានបង្កើតនៅ ប្រទេសប្រេស៊ីល។ វាមានកំពស់ ៨៥ ម៉ែត្រ និង  ត្រូវបានតុបតែងឡើង ដោយអំពូលភ្លើង ជាង ៣.១ លាន អំពូល។

៣. ដើមណូអែល ធ្វើពីសូកកូឡាធំជាងគេ (ប្រទេសបារំាង)

ដើមណូអែលនេះ ត្រូវបានបង្កើតឡើងដោយ លោក Patrick Rogers នៅទីក្រុង ប៉ារីស ប្រទេសបារាំង។ វា បង្កើតពីសូកកូឡា មានទំងន់ ៣៦២៨ គីឡូក្រាម និង មានកំពស់ ១០ ម៉ែត្រ។

៤. ដើមណូអែល ធ្វើពីមាស (ប្រទេសជប៉ុន)

ដើមណូអែលនេះ ត្រូវបានបង្កើតឡើងដោយ ហាងលក់គ្រឿងអលង្ការរបស់ ប្រទេសជប៉ុនមួយកន្លែងឈ្មោះ Ginza Tanaka។ វា ធ្វើពីមាសចំនួន ៤០ គីឡូក្រាម មានកំពស់ ២.៤ ម៉ែត្រ ហើយ បានដាក់លក់ក្នុងតម្លៃ ៣៥០ លានយ៉េន។

៥. ដើមណូអែលធ្វើពី កែវ មានទំហំធំជាងគេ (ប្រទេសអ៊ីតាលី)

ដើមណូអែលនេះ ត្រូវបានបង្កើតឡើងដោយ Simone Cenedese ជាអ្នកជំនាញធ្វើកែវ នៅកោះMurano ប្រទេសអ៊ីតាលី។ ដើមណូអែលនេះ ធ្វើឡើងពីកែវចំនួន ១០០០ ហើយ មានកំពស់ ៨.៥ ម៉ែត្រ និង ទំងន់ ២៧២១ គីឡូក្រាម ។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]