បាត់ដំបង៖ អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីជើងចាស់មួយរួប ប្រចាំទូរទស្សន៍ ស៊ីធីអិន ហើយ បើទោះបីជាខ្លួន មានវ័យជ្រេបន្តិចមែន ក៏អ្នកនាងនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងជានិច្ច ។

ថ្មីៗនេះដែរគ្រប់គ្នាសង្កេតឃើញថា អ្នកនាងហាក់មិនសូវបង្ហាញវត្តមានក្នុងកម្មវិធីនានាឡើយ ផ្ទុយទៅវិញ អ្នកម្ដាយសម័យថ្មីរួបនេះ បែរជាចំណាយពេលវេលា សោយសុខនឹងការធ្វើដំណើរកម្សាន្ត យ៉ាងរីករាយ ជាមួយកូនស្រីសំណព្វ ទៅវិញ។

ដោយមុននេះបន្តិច អ្នកនាង ក៏បានបង្ហោះរូបភាពជាច្រើន លើបណ្ដាញសង្គម ឲ្យឃើញពីស្នាមញញឹម ដោយបានដឹកដៃកូនស្រីទៅបង្អួតសម្រស់ លើវាលស្រែ តាមបែបនារីជនបទ នាទឹកដីខេត្តបាត់ដំបងឯណោះ។

គួររម្លឹកដែលថា អ្នកម្ដាយសម័យថ្មីអ្នកនាង យុគ ចិន្តា តែងតែឆ្លៀតពេលទំនេរពីការងារ នាំកូនស្រីជាទីស្រលាញ់ដើរកម្សាន្ត ទាំងក្នុងនិងក្រៅប្រទេសជាញឹកញាប់ ជាមួួយស្ទីលតុបតែងខ្លួន ប្លែកៗគួរជាទីចាប់អារម្មណ៍តែម្ដង៕

ខាងក្រោមនេះជារូបភាព ម្ដាយកូនអ្នកនាង យុគ ចិន្តា ដែលនាំគ្នាបង្អួតសម្រស់លើវាលស្រែ ៖

យុគ ចិន្តា ដឹងដៃកូនស្រីបង្អួតសម្រស់លើវាលស្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា