ភ្នំពេញ៖ កាលពីថ្មីៗនេះ មហាជនជាច្រើននៅលើបណ្តាញសង្គម កំពុងតែចាប់អារម្មណ៍រឿងរបស់តារាកូរ៉េខាងត្បូង នាង CL អតីតសមាជិកក្នុងក្រុម 2NE1 ឡើងគីឡូខុសពីធម្មតា ដែលធ្វើឲ្យពួកគេព្រួយបារម្ភ និងហួសចិត្តជាខ្លាំង។

យ៉ាងណាមិញ ទន្ទឹមនឹងព័ត៌មានដ៏ក្តៅគគុកនេះផងដែរ បើក្រឡេកមកមើលតារាចម្រៀងក្នុងស្រុករបស់យើងវិញ គឺកញ្ញា អេនី ហ្សាម ដែលជាតារាចម្រៀងប្រចាំផលិតកម្មថោន ក៏ធ្វើឲ្យអ្នកគាំទ្រស្លុតចិត្តមិនណយនោះដែរ នៅពេលដែលឃើញនាងបង្ហោះរូបភាព ក្នុងMVថ្មីមានសភាពឡើងទម្ងន់ខ្លាំង មើលសឹងតែមិនស្គាល់។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះហើយ មហាជនជាច្រើនបានបញ្ចេញមតិរៀងៗខ្លួន ទៅលើរូបភាពដែលនាងបង្ហោះ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនមួយចំនួនទៀត ថែមទាំងហៅនាងថាជា CL ខ្មែរថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អេនី ហ្សាម
អេនី ហ្សាម
អេនី ហ្សាម
រូបអេនី ក្នុងMVថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនី ហ្សាម