ភ្នំពេញ៖ តារាសម្តែង ដ៏មានប្រជាប្រិយភាពកញ្ញាម៉ាក សែនសូនីតា បានចាប់ដៃគ្នាជាមួយនឹងគូស្នេហ៍ អស់ពេលជាច្រើនឆ្នាំមកហើយ អ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នា ក៏ប៉ុន្តែហាក់ដូចជាមិនសូវប្រកាស នៅក្នុងបណ្តាញសង្គមនោះទេ។

តែកាលពីម្សិលមិញនេះដែរ តារារូបនេះ បានបង្ហោះរូបភាពនៅក្នុងការរៀបចំ ធ្វើបុណ្យរួមគ្នាជាមួយនឹងគ្រួសារ ក៏ដូចជាគូស្នេហ៍របស់នាងផ្ទាល់។ នៅក្នុងនោះដែរ តារារូបនេះបានតែងខ្លួនយ៉ាងស្រស់ស្អាត នៅក្នុងសម្លៀកបំពាក់ប្រពៃណី អមជាមួយនឹងស្នាមញញឹម មើលទៅពិតជាទន់ភ្លន់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាលើកទីមួយហើយ ដែលតារារូបនេះបានបង្ហោះរូបភាពរបស់ខ្លួនធ្វើបុណ្យរួមគ្នា ជាមួយនឹងគូស្នេហ៍ ដោយមើលទៅពិតជាសាកសមនឹងគ្នាតែម្តង។

ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើនសរសើរ បាននាំគ្នាចង់ឲ្យពួកគេរៀបការនឹងគ្នាឆាប់ៗផងដែរ ព្រោះថានៅក្នុងក៏ឃើញតារាស្រីរូបនេះ ញញឹមបិទមាត់មិនជិត ខណៈពេលដែលនៅជិតគូស្នេហ៍ មើលទៅពិតជាមានសេចក្តីសុខនឹងគ្នាតែម្តង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាម៉ាក សែនសូនីតា
តូតា នៅក្នុងពិធីបុណ្យ
តូតា នៅក្នុងពិធីបុណ្យ
តូតា នៅក្នុងពិធីបុណ្យ
តូតា នៅក្នុងពិធីបុណ្យ
តូតា នៅក្នុងពិធីបុណ្យ
តូតា និងគូស្នេហ៍
តូតា និងគូស្នេហ៍
តូតា និងគូស្នេហ៍
គូស្នេហ៍ តូតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា