ភ្នំពេញ៖ តារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាព លោក Vj អាឡាស្កូ សព្វថ្ងៃនេះពិតជាមានភាពកាក់កបយ៉ាងខ្លាំង សម្រាប់ការងារនៅក្នុងវិស័យសិល្បៈ។

ជាក់ស្តែង នាមួយរយៈក្រោយនេះដែរ តារាប្រុសរូបនេះ កំពុងតែមមាញឹកនឹងការងារសិល្បៈយ៉ាងខ្លាំង ស្ទើរតែដកឃ្លាមិនរួច មិនថាការងារជាអ្នកសម្តែង ឬក៏កិច្ចការងារជួយសង្គមនោះទេ។

យ៉ាងណាមិញ ការខិតខំប្រឹងប្រែងធ្វើការទាំងយប់ ទាំងថ្ងៃរបស់លោក Vj អាឡាស្កូ កាលពីម្សិលមិញនេះ ស្រាប់តែនៅលើហ្វេសប៊ុករបស់លោក បានបង្ហោះនូវរូបផ្ទះល្វែងមួយកន្លែង ដែលកំពុងតែជួសជុល ព្រមជាមួយនឹងសារដ៏មានអត្ថន័យចេញពីក្នុងចិត្តថា៖

«ផ្ទះជិតរួចហើយបាទ នេះជាបំណងអ្នកម្តាយ!! ដាច់ខែដាច់ខ្យល់ហើយ ២នាក់ប្តីប្រពន្ធខ្ញុំ ចុងខែបង់រំលោះ តែអោយ តែម៉ែបានសប្បាយចិត្ត សុខចិត្តស៊ីអត់ស៊ីឃ្លាន ប្រឹងរក ធ្វើម្តេចយើងកូនអ្នកក្រ តស៊ូ»។

ជាមួយគ្នានេះដែរ ទស្សនិកជនក៏បានសរសើរ តារាសម្តែង Vj អាឡាស្កូ ដែលបានខិតខំប្រឹងប្រែងធ្វើការ សន្សំប្រាក់រហូតបានទិញផ្ទះល្វែង សម្រាប់ម្ដាយជាទីស្រលាញ់របស់ខ្លួន ស្នាក់នៅ ដោយនេះជាក្ដីប្រាថ្នាដ៏ធំមួយរបស់ម្ដាយលោក ផងដែរ៕

ទស្សនារូបភាពខាងក្រោមដូចតទៅ៖ 

Vj អាឡាស្កូ និងម្ដាយ
Vj អាឡាស្កូ និងម្ដាយ
Vj អាឡាស្កូ និងម្ដាយ
Vj អាឡាស្កូ និងម្ដាយ
ម្ដាយ Vj អាឡាស្កូ 
Vj អាឡាស្កូ និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

VJ ALASKOO