ភ្នំពេញ៖ ជាការពិត មនុស្សគ្រប់គ្នា តែងតែប្រាថ្នាចង់បាន ជីវិតស្វាមីភរិយា ពោរពេញទៅដោយ ភាពសុភមង្គលក្នុងគ្រួសារ។ ជាពិសេស ទន្ទឹមនឹងជីវិតមានក្តីសុខនេះដែរ ក៏ត្រូវតែ ពឹងផ្អែកលើ ចំណូលផងដែរ ព្រោះថា បើសិន ក្នុងរង្វង់គ្រួសារ មិនមានមុខរបរការងារ មិនអាចរកថវិកាចូលផ្ទះបាន ក៏ជារឿងមួយ អាចមានបញ្ហាបន្តិចបន្តួចផងដែរ។

ជាក់ស្តែង ក៏មានតារាខ្មែរមួយចំនួន បានចាប់ដៃគ្នា ធ្វើការរកស៊ី តាំងពី ពួកគេ ចាប់ផ្តើមស្រលាញ់គ្នា ព្រោះថា កាលពីដំបូងឡើយ ពួកគេ មិនមែនជា អ្នកមានទ្រព្យសម្បត្តិប៉ុន្មានទេ។ ប៉ុន្តែដោយសារតែ ការខិតខំប្រឹងប្រែង ទាំងធ្វើការ ក្នុងសិល្បៈ និងរបររកស៊ី បានធ្វើឲ្យ តារាទាំងនោះ ក្លាយជាអ្នកមាន និងព្រមទាំងមានជីវិតភ្លឺថ្លា សុភមង្គលថែមទៀត។

ក្នុងនោះ មានតារាដូចជា អ្នកនាង គង់ សុជាតិ និង ស្វាមី លោក ជា វិបុល អ្នកនាង យក់ ថិតរដ្ឋា និង ស្វាមី លោក ឃុំ ប៉ុណ្ណាដែត អ្នកនាង គង់ ចាន់ស្រីមុំ និង ស្វាមី លោក គឹម សីហា ជាដើម៕

តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) យក់ ថិតរដ្ឋា និង ស្វាមី លោក ឃុំ ប៉ុណ្ណាដែត៖ បច្ចុប្បន្ន ពួកគេ កំពុងតែក្តោបក្តាប់ ការងារ មុខរបរច្រើន ក្រៅពីអាជីពសិល្បៈ។ ជាពិសេស ថ្មីៗនេះ លោក ឃុំ ប៉ុណ្ណាដែត ក៏បានរកស៊ី ខាងដីធ្លី ថែមទៀត។​ គួរបញ្ជាក់ផងដែរ កាលពីដំបូងឡើយ នៅពេលពូកគេ ស្រលាញ់គ្នា​ អ្នកទាំងពីរ គ្រាន់តែជា តារាចម្រៀងដូចគ្នាតែប៉ុណ្ណោះ តែដោយសារតែ ការខិតខំ បង្កើតរបរផ្សេងទៀត បានធ្វើឲ្យ ពួកគេ មានប្រាក់ចំណូលច្រើន ក្រៅពី សិល្បៈ។

យក់ ថិតរដ្ឋា និង ស្វាមី លោក ឃុំ ប៉ុណ្ណាដែត
យក់ ថិតរដ្ឋា និង ស្វាមី លោក ឃុំ ប៉ុណ្ណាដែត

២) គង់ សុជាតិ និង ស្វាមី៖ ដូចជាប្រិយមិត្ត បានជ្រាបរូចមកហើយថា គូស្វាមីភរិយាមួយគូនេះ មិនត្រឹមតែ មានសុភមង្គលប៉ុណ្ណោះទេ ថែមទាំង ជា គូស្វាមីភរិយា​ហាយសូ ដែលមានអ្វីគ្រប់យ៉ាង ដោយការខិតខំរបស់ពួកគេ។ ក្នុងនោះដែរ ក្រៅពី អាជីពសិល្បៈ អ្នកនាង គង់ សុជាតិ ក៏មានមុខជំនួញផ្សេងទៀត។

គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី

៣) គង់ ចាន់ស្រីមុំ និង ស្វាមី៖ មិនបាច់និយាយ ក៏មហាជន បានដឹងរូចស្រេចទៅហើយ តាមរយៈរូបថតជាច្រើនសន្លឹក ដែលបង្ហោះ នៅក្នុងហ្វេសប៊ុក ពីជីវិតដ៏មានក្តីសុខបំផុត របស់ពួកគេ។ ទន្ទឹមនឹង ជីវិតមានសុភមង្គល ពួកគេ ក៏ជាប់ឈ្មោះ ជាតារាហាយសូរផងដែរ ដែលមានគ្រប់យ៉ាង ទាំងវ័យនៅក្មេងបែបនេះ។

គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត