រាជធានីភ្នំពេញ ៖ បុរស២នាក់​​បានរង​របួស​​​ធ្ងន់​​​​​ដោយ​សារ​​រថយន្ត​កូរ៉ូឡា​​ ពណ៌​ខ្មៅ ​មួយ​​គ្រឿង​​​បើកបុក​ចំ​ពីមុខ​ពេញទំហឹង​​ ខណៈ​កំពុង​ជិះ​ម៉ូតូ ​​​កាល​ពី​វេលា​​​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី១៤ មីនា តាម​​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​ទឹក​ថ្លា ​​ខណ្ឌសែនសុខ ។

យោង​តាម​ព័ត៌មានពី​កន្លែងកើតហេតុ​បាន​ឱ្យ​​ដឹង​ថា មុន​ពេលកើតហេតុ មានបុរស២នាក់ ​បើក​ម៉ូត៉ូ១គ្រឿង ម៉ាកវីវ៉ា ស៊េរី​២០០៤ ពណ៌​ខ្មៅ បើក​បរក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់​ចំណុច​​កើតហេតុ ​​ក៏​មានរ​ថយន្ត​កូរ៉ូឡា ពណ៌​ខ្មៅ​មួយគ្រឿង កំពុង​​បើក​ប​រ​បញ្ច្រាស​​ទិស​គ្នា​ក៏​បុក​​ម៉ូតូ​វីវ៉ា​​ចំពីមុខពេញទំហឹង បណ្តាលឱ្យ​ម្ចាស់ម៉ូតូ​ទាំង​២នាក់​​​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ របួស​ធ្ងន់​​បញ្ជូន​ទៅសង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ ។​ ចំណែក​រ​ថយ​ន្ត​បង្កបើក​រត់​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ខណ្ឌសែនសុខ​បាន​​ត្រឹមតែ​​​ចុះ​ទៅ​វាស់វែង​​​ និងយកម៉ូតូ​របស់​ជនរង​គ្រោះ​​ទៅរក្សាទុក​​ឱ្យ​នៅអធិការដ្ឋាន​​ខណ្ឌ​បុណ្ណោះ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]