ភ្នំពេញ៖ ជាការពិតណាស់ តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ កំពុងទទួលបានប្រជាប្រិយភាពខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយស្នាដៃនៃការផលិតបទថ្មីៗដែលមានអត្ថន័យចាក់ដោតបេះដូងអ្នកគាំទ្រ។

ទន្ទឹមនឹងមានឈ្មោះបោះសម្លេងខ្លាំង តារាស្រីរូបនេះ ក៏មិនបានភ្លេចតួនាទីជាម្ដាយរបស់កូនប្រុសអ្នកនាងដែរ ដោយឆ្លៀតឱកាសក្នុងថ្ងៃកំណើតកូនសំណព្វចិត្តអ្នកនាង ក៏បានបង្ហើបអារម្មណ៏យ៉ាងក្ដុកក្ដួល ជាមួយសារយ៉ាងវែងអន្លាយថា៖

«ថ្ងៃនេះខួបកំណេីតកូនប្រុសតែមួយរបស់ម៉ាក់ ម៉ាក់សុំទេាសដែរមិនបានធ្វេីឲ្យកូន ឲ្យធំដូចឆ្នាំមុន ពេលនេះកូនប្រុសតែមួយរបស់ម៉ាក់ មានអាយុ៤ឆ្នាំហេីយ ហេីយម៉ាក់ពិតជាសប្បាយចិត្តណាស់ ដែរបានចិញ្ចឹមកូននិងមេីលថែរទាំកូនដេាយផ្ទាល់ដៃរបស់ម៉ាក់ ធ្វេីឲ្យម៉ាក់យល់អំពីទំហំចិត្តរបស់លេាកយាយនិងទំហំចិត្តលេាកតារបស់កូនថាគាត់ពិតជាពិបាកណាស់ ទំរាំតែចិញ្ចឹមម៉ាក់បានធំប៉ុននេះ កូនសូមអរគុណដល់លេាកប៉ានិងអ្នកម៉ាក់របស់ខ្ញុំដែរបានចិញ្ចឹមកូនស្រីម្នាក់នេះឲ្យមានការងារល្អលេាកបានចំណាយពេលវេលាពាក់កណ្តាលជីវិតរបស់លេាកអេាយមកកូនទាំងអស់បេីគ្មានលេាកទាំងពីរខ្ញុំក៏គ្មានដល់ថ្ងៃនេះដែរ ហេីយកូនប្រុសម៉ាក់ក៏មិនដឹងនៅណាដែរ។»

សារនេះ បានបង្ហាញពីភក្ដីភាព នៃការស្រលាញ់ បង្កប់ដោយក្ដីមេត្តារវាង អ្នកម្ដាយគ្រប់រូបទៅកូនៗគ្រប់គ្នា ដែលធ្វើឲ្យទស្សនិកជន អានហើយរំភើបចិត្តសឹងស្រក់ទឹកភ្នែក៕

ទូច ស្រីល័ក្ខ និងកូនប្រុស
ទូច ស្រីល័ក្ខ និងកូនប្រុស
ទូច ស្រីល័ក្ខ និងកូនប្រុស
កូនប្រុស ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ