អស្ចារ្យជាមួយឱកាសចំណេញ ទិញទូរទស្សន៍ថែមទូទឹកកក ទិញម៉ាស៊ីនបោក ថែមទូរទស្សន៍ ទិញម៉ាសប្បាយ បានប្រាក់ត្រលប់មកវិញ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ សីហា នៅតាមហាងទំនើបសាមសុងដែលបានកំណត់ (ស៊ុនស៊ីម៉ិចកូ, K4, AEON Mall, KM Center, KLD3 -ល-)។

ជាមួយកាដូ ដ៏មហាសាលប្រចាំឆ្នាំដែលផ្តល់ជូនកាន់តែធំជាងមុន ពិសេសជាងមុនសម្រាប់ការជាវផលិតផលអេឡិចត្រូនិចសាមសុងនោះ អតិថិជនទាំងអស់ អាចរីករាយជាមួយនឹងការផ្ដល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីកាដូពិសេសដ៏មហាសាលមានដូចជា ការជាវទូរទស្សន៍ថែមទូទឹកកក, ជើងចាប់ជញ្ជាំងមួយដ៏ស្រស់ស្អាត ឬទិញម៉ាស៊ីនបោកថែមទូរទស្សន៍ ឬទិញទូទឹកកកថែមឧបករណ៏បូមធូលី, ម៉ាស៊ីនកម្តៅអាហារ(Microwave) មួយដ៏កាលីប និងកាដូជាច្រើនទៀតផងដែរ។

រង្វាន់ដ៏មហាសាល

លើសពីនេះទៅទៀត លោកអ្នកក៏អាចរីករាយនឹងឱកាសចំណេញដ៏អស្ចារ្យពីសាមសុង ជាមួយការបានប្រាក់ត្រលប់មកវិញចាប់ពី ២០ដុល្លារ រហូតដល់ ១០០ដុល្លារ ព្រមទាំងអាចធ្វើការបង់រំលស់ក្នុងអត្រាការប្រាក់​ ០% សម្រាប់រយៈពេល ៦ខែ នៅពេលលោកអ្នកទិញផលិតផលសាមសុងនៅអំឡុងខែសីហានេះ។

គួររម្លឹិកផងដែរថា ផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះ សុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

ត្រូវការផលិតផលពីសាមសុង ពេលនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់លោកអ្នក! សូមអញ្ចើញមកទស្សនាដោយផ្ទាល់និងសាកសួរព័ត៌មានបន្ថែមនៅតាមហាងទំនើបសាមសុងដែលនៅជិតលោកអ្នកបំផុត។ ប្រញាប់ឡើង ការផ្ដល់ជូនដ៏មហាសាល នេះ មានតែក្នុងខែសីហាតែប៉ុណ្ណោះសូមកុំឲ្យប្រម៉ូសិនដ៏អស្ចារ្យនេះរំលងផុតឲ្យសោះ។

*** លក្ខខណ្ឌនានា ត្រូវបានអនុវត្ត៕

Exclusive Day
កាដូប្រចាំឆ្នាំមកដល់ទៀតហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]