ភ្នំពេញ៖ តារាសម្តែងវ័យក្មេងពោរពេញ ដោយសមត្ថភាពប្អូនស្រីអាង សុជាតា ហៅឈូឈូ ទទួលបានកាដូធំពីម្តាយមីងកញ្ញា សឿន ផានផាភួង តម្លៃរាប់ម៉ឺនដុល្លារ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានចិត្តរំភើបជំនួសតែម្តង។

ដោយកាដូនោះគឺជារថយន្តម៉ាកPrius ពណ៌ស ដ៏ថ្មីមួយគ្រឿង ក្រោយពីបានឃើញដូច្នោះអ្នកគាំទ្រជាច្រើន បានចូលរួមអបអរ ដល់តារាវ័យក្មេងនិយមសម្តែងតួកម្សត់រូបនេះ ដែលទោះបីជានាង នៅក្មេងមិនទាន់គ្រប់អាយុ ក៏ប៉ុន្តែពិតជាសំណាងតែម្តងដែលទទួលបានកាដូដ៏មានតម្លៃបែបនេះ ស្របពេលដែលមានមានការខិតខំយ៉ាងខ្លាំងនៅក្នុងការងារសិល្បៈ។

ទន្ទឹមនឹងនេះតារាវ័យក្មេង មានរូបសម្រស់ស្រស់ស្អាតរូបនេះ បានបញ្ចេញអារម្មណ៍រំភើប ញញឹមបិទមាត់មិនជិតនោះទេ នៅពេលដែលខ្លួនទទួលបានកាដូដ៏មានតម្លៃបែបនេះជាលើកទីមួយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្អូនស្រីអាង សុជាតា
ប្អូនស្រីអាង សុជាតា
ប្អូនស្រីអាង សុជាតា
កាដូដែលនាងទទួលបាន
កាដូដែលនាងទទួលបាន
កាដូដែលនាងទទួលបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាង សុជាតា (ឈូឈូ)