យោងតាមប្រភពពត៌មានពីគេហទំព័រ abcnews បានឲ្យដឹងថា Facebook ទើបតែបានប្រកាស ពីការសាកល្បងនូវមុខងារថ្មីមួយទៀត ដែលផ្តោតទៅលើ message ដោយតម្រូវឲ្យ អ្នកប្រើប្រាស់ Facebook បង់ប្រាក់ចំនួន ១ដុល្លារ ក្នុង ១ដង រាល់ពេលដែលពួកគេចង់ message ទៅកាន់នរណាម្នាក់ ដែលមិនមែនជា Friend របស់ខ្លួន។

Facebook បានឲ្យដឹងថា អ្នកប្រើប្រាស់នឹងមានជម្រើស ក្នុងការដាក់សញ្ញា (Mark) លើរាល់ message ទៅជា spam បាន មានន័យថា អ្នកដែលផ្ញើរសារមកក្នុង inbox នោះ នឹងមិនអាចបន្ត message បានទៀតឡើយ តែបើមិន Mark ដាក់ថា spam ទេនោះ គឺនូវតែទទួលបាន message ពីអ្នកប្រើប្រាស់នោះដដែល ដោយមិនកំណត់ចំនួន message ឡើយ បន្ទាប់ពីបង់ ១ដុល្លារ រួចហើយនោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]