ស្ត្រីមួយចំនួនអាចនឹងអន់ចិត្តនឹងខ្លួនឯង ដែលកើតមកជាមនុស្សស្រី ហើយត្រូវបានគេបំបិទសិទ្ធ និងមិនអាចធ្វើអ្វីៗបានច្រើនដូចជាបុរសធ្វើ រួមទាំងទំនៀមទំលាប់ជាច្រើនដែលស្ត្រីត្រូវប្រព្រឹត្តតាមផងដែរ។

អ្វីដែលអ្នកមិនដឹង ការពិតកើតជាមនុស្សស្រីក៏មានរឿងសំណាងជាច្រើនផងដែរ ដែលអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ ថានេះជាចំណុចអស្ចារ្យមួយដែលបុរសៗមិនអាចធ្វើបានដូចអ្នកឡើយ។

ដូច្នេះមកតាមដានសំណាងទាំង ១៥ចំណុច ដែលអ្នកបានកើតមកជាមនុស្សស្រី ៖

១. អាចទ្រាំទ្រនឹងការឈឺចាប់បានខ្ពស់

ស្ត្រីជាមាតានៃពិភពលោក គឺបានន័យថាស្ត្រី គឺជាមនុស្សម្នាក់គត់ដែលអាចទទួលរ៉ាប់រងពពោះកូនក្នុងផ្ទៃដល់ទៅ ៩ខែ ១០ថ្ងៃ អាចទ្រាំទ្រនឹងការឈឺចាប់ពេលសម្រាលកូន ដែលជាពេលវេលាដ៏ពិបាក និងប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងបំផុត ថែមជាមនុស្សម្នាក់ដែលត្រូវចិញ្ចឹមមើលថែកូនចៅផងដែរ។ នៅក្នុងនោះផងដែរ គេក៏រកឃើញថា ស្ត្រីជាភេទដែលពូកែស៊ូទ្រាំនឹងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។

អាចទ្រាំទ្រនឹងការឈឺចាប់បានខ្ពស់

២. ស្ត្រីមានអាយុវែងជាងបុរស

តាមស្ថិតិជាច្រើនបានបង្ហាញថា ស្ត្រីមានអាយុវែងជាងបុរស ដែលមូលហេតុភាគច្រើនបណ្តាលមកពីកត្តាការងារ និងទាក់ទងនឹងជំងឺជាដើម។ ជាពិសេស គេដឹងថាបុរសមានការងារប្រឈមនឹងគ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់អាយុជិវិត ថែមរបបរស់នៅរបស់បុរសដូចចជា ការផឹកស្រា ជក់បារី និងរបបចំណីផ្សេងៗ ក៏ជាផ្នែកមួយដ៏ចម្បងដែលធ្វើឱ្យបុរសមានជំងឺច្រើនជាងស្ត្រី និងឆាប់ស្លាប់ផងដែរ។

ស្ត្រីមានអាយុវែងជាងបុរស

៣. ស្ត្រីអាចឱបគ្នាបានដោយគ្មានបញ្ហា

ក្នុងសង្គម ស្ត្រីនិងស្ត្រីអាចឱបគ្នាតាមទីសារណៈបានដោយគ្មានបញ្ហា ហើយក៏មិនមានអ្នកណាមកនិយាយដើម ឬពេបជ្រាយដែរ ដោយពួកគេគិតថាជារឿងធម្មតា មិនមែនជារឿងចម្លែកនោះទេ។ ខុសពីបុរស ការឱបជាមួយភេទដូចគ្នាអាចនឹងត្រូវអ្នកដទៃសើចចម្អក និងគិតក្នុងផ្លូវអវិជ្ជមានក៏មាន។

ស្ត្រីអាចឱបគ្នាបានដោយគ្មានបញ្ហា

៤. អាចយំបាន

ស្ត្រីមានសេរីភាព ក្នុងការបញ្ចេញអារម្មណ៍ច្រើនជាងបុរស ដោយនាងអាចយំ អាចបញ្ចេញភាពទន់ខ្សោយ របស់ខ្លួនឯងបានដោយមិនបាច់ក្រែងចិត្ត ឬខ្លាចអ្នកដទៃសើចចម្អក។ ហើយការយំពេលខ្លះរបស់ស្ត្រី ក៏មិនត្រូវបានគេមើលងាយថាជាភាពទន់ជ្រាយដែរ ព្រោះគេគិតថានេះជាធម្មជាតិរបស់មនុស្សស្រីទៅហើយ ដែលទាំងអារម្មណ៍ រំភើប រីករាយ ភ្ញាក់ផ្អើល កើតទុក្ខ និងសេចក្តីស្រលាញ់សុទ្ធតែអាចបញ្ចេញតាមរយៈទឹកភ្នែកជានិច្ច។

អាចយំបាន

៥. មានកម្មវិធីសម្រាប់ស្ត្រី (Ladies’s Night)

បច្ចុប្បន្នមានការឱ្យតម្លៃ និងផ្តល់សិទ្ធចំពោះស្ត្រីច្រើនណាស់ ដោយកម្មវិធីខ្លះគេបានបង្កើតសម្រាប់ស្ត្រីតែម្តង ដូចជាកម្មវិធីជប់លៀងនៅកន្លែងញ៉ាំអី ភោជនីយដ្ឋាន ឬក្លឹបរាត្រី សុទ្ធតែមានកម្មវិធីពិសេសៗសម្រាប់ស្ត្រីដូចជា ការបញ្ចុះតម្លៃ ការបន្ថែមភេសជ្ជៈផ្សេងៗមិនគិតថ្លៃ និងអត្ថប្រយោជន៍ជាច្រើនទៀត។

មានកម្មវិធីសម្រាប់ស្ត្រី (Ladies’s Night)

៦. ការតុបតែងមុខមាត់ជារឿងធម្មតា

ការតុបតែងផ្ទៃមុខ រួមទាំងការធ្វើម៉ូដសក់ផ្សេងៗជារឿងធម្មតាទៅហើយសម្រាប់ស្រ្តី ដោយមិនមានអ្នកណានិយាយមដើម ពេបជ្រាយ ឬស្តីបន្ទោសនោះទេ ព្រោះគេដឹងថានេះជាធម្មជាតិ ហើយស្ត្រីគ្រប់រូបសុទ្ធតែចង់ស្អាត។ ខុសពីបុរស បុរសនឹងត្រូវបានគេមើលទៅចម្លែក និងអាចត្រូវគេពេបជ្រាយនិយាយដើមប្រសិនជាបុរសនោះតុបតែងមុខ ឬប្រឹងតុបតែងខ្លួនខ្លាំងពេកជាដើម។

ការតុបតែងមុខមាត់ជារឿងធម្មតា

៧. អាចស្លៀកសំលៀកបំពាក់អ្វីក៏បាន

បើនិយាយពីការស្លៀកពាក់ គ្មានអ្នកណាមានសំលៀកបំពាក់ច្រើនពេញទូរជាងស្រ្តីនោះទេ ហើយស្ត្រីថែមទាំងអាចមានសិទ្ធស្លៀកសំលៀកបំពាក់បានគ្រប់ម៉ូត គ្រប់ពណ៌ មិនថាខោអាវ ខោ សំពត់ ឬម៉ូតចម្លែកៗនោះទេ។

អាចស្លៀកសំលៀកបំពាក់អ្វីក៏បាន

៨. ភាពជាម្តាយ

នៅទូទាំងពិភពលោកមានចំនួនប្រជាជនតែពាក់កណ្តាលតែប៉ុណ្ណោះដែលអាចមានលទ្ធភាពបង្កើតកូនបាននោះគឺ ស្ត្រីតែម្តង ហើយនេះគឺជាធម្មជាតិដ៏អស្ចារ្យ និងជាភាពជោគជ័យមួយរបស់មនុស្សស្រីគ្រប់រូប ដែលបុរសមិនអាចធ្វើបានដូច។

ភាពជាម្តាយ

៩. អាចកាន់កាបូប

ស្ត្រីភាគច្រើន ទៅណាមកណាតែងតែមានកាបូបជាប់នឹងដៃ គ្រាន់តែតូច និងធំតែប៉ុណ្ណោះ ហើយភាគច្រើនសុទ្ធតែមានសំភារៈជាច្រើននៅក្នុងកាបូបផងដែរ ដូចជារបស់តុបតែងខ្លួន ក្រែម ម្សៅ ឡេលាបស្បែក និងរបស់សំខាន់ៗសម្រាប់ស្ត្រីជាដើម។ ហើយការកាន់កាបូប និងមានរបស់ទាំងនោះក្នុងកាបូបក៏មិនមែនជារឿងចម្លែកដែរ។

អាចកាន់កាបូប

១០. មិនមានបញ្ហាទំពែកក្បាល

ទំពែក ឬបញ្ហាជ្រុះសក់ភាគច្រើនកើតឡើងតែលើបុរសតែប៉ុណ្ណោះ ចំណែកស្ត្រីមិនដែលមានបញ្ហាបែបនោះឡើយ ដោយសារតែរាងកាយស្ត្រី មានប្រព័ន្ធភាពស៊ាំការពារបញ្ហានេះ ហើយក្រូម៉ូសូម X របស់ស្ត្រីមានលទ្ធភាពប្រឆាំងនឹងអាការទំពែកនេះផងដែរ។ អ្វីដែលសំខាន់នោះស្ត្រីមានសក់វែង និងមានការលូតលាស់សក់ជាងបុរស ដែលជាហេតុធ្វើឱ្យស្ត្រីទោះជាមានបញ្ហាជ្រុះសក់ក៏មិនដល់ថ្នាក់ទំពែកដែរជាពិសេសមានផលិតផលសម្រស់ជាច្រើនដើម្បីជំនួយសុខភាពសរសៃសក់របស់ស្ត្រីទៀតផង។

មិនមានបញ្ហាទំពែកក្បាល

១១. កម្រិតការមើលឃើញពណ៌ច្រើនជាងបុរស

ដោយសារតែធម្មជាតិពីកំណើត ស្ត្រីជាទូទៅមានការយល់ដឹងខ្ពស់ដែលទាក់ទងនឹងពណ៌ បានន័យថាស្ត្រីមានការសង្កេត និងអាចមើលឃើញពណ៌ច្រើនជាងបុរស ដែលជាហេតុធ្វើឱ្យស្ត្រីអាចធ្វើកិច្ចការទាក់ទងការតុបតែង ឬតែងលម្អពូកែជាងបុរស។

កម្រិតការមើលឃើញពណ៌ច្រើនជាងបុរស

១២. មានជំនាញទំនាក់ទំនងដ៏អស្ចារ្យ

អ្នកណាៗក៏ដឹងដែរថាស្ត្រីត្រូវបានគេផ្តល់អទិភាពច្រើនជាងបុរស ហើយក៏ជាភេទដែលពូកែខាងទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញច្រើនជាងបុរសផងដែរ ទាំងរឿងការងារ មិត្តភាព និងការបញ្ចេញមតិយោបល់ផងដែរ តាមរយៈការបញ្ចេញទឹកមុខ ទៅតាមអារម្មណ៍ ដែលជាចំណុចទាក់ទាញមួយផងដែរ។ ដូច្នេះហើយបានជាការងារទំនាក់ទំនង ឬការងារទាក់ទងនឹងសង្គម ការឆ្លើយតបសារ ការពន្យល់ណែនាំផ្សេងៗ ស្ត្រីតែងតែធ្វើការមានប្រសិទ្ធភាពជាងបុរស។

មានជំនាញទំនាក់ទំនងដ៏អស្ចារ្យ

១៣. ស្រ្តីមានសិទ្ធអាទិភាព

នៅក្នុងពេលបច្ចុប្បន្ន ស្ត្រីត្រូវបានគេគោរព និងផ្តល់សិទ្ធជាចម្បងមុនបុរស ដែលមានពាក្យគេតែងនិយាយថា Lady First គឺបានន័យថាស្ត្រីមានសិទ្ធអទិភាពមុនគេ មិនថាតែក្នុងកិច្ចការសង្គម ក្នុងការជួយសង្គ្រោះ និងក្នុងការងារផ្សេងៗនោះទេ។ ជាពិសេសមនុស្សស្រីក៏ត្រូវបានគេស្រលាញ់ថ្នាក់ថ្នមជាងបុរសៗដែរ ពីសំណាក់ម្តាយឪពុក បងប្អូន និងមនុស្សជាទីស្រលាញ់។

ស្រ្តីមានសិទ្ធអទិភាព

១៤. អាចនៅផ្ទះ

បើទោះបីជាបុរស និងស្ត្រីមានសិទ្ធស្មើគ្នា តែស្ត្រីអាចមានសិទ្ធនៅផ្ទះ មិនបាច់ធ្វើការអ្វី ឬធ្វើតែកិច្ចការផ្ទះក៏បានដែរ បើមិនទាន់រៀបការគឺមានឪពុកម្តាយផ្គត់ផ្គង់ ហើយបើរៀបការហើយមានប្តីគឺត្រូវប្តីចិញ្ចឹម ។ ខុសពីបុរស នៅពេលពេញវ័យបុរសមានទំនួលខុសត្រូវច្រើនណាស់ ជាពិសេសត្រូវតែមានការងារ និងអាចចិញ្ចឹមជីវិតខ្លួនឯងបាន។ មិនមែនជារឿងចម្លែកទេ បើគេឃើញថាស្ត្រីមិនធ្វើការហើយនៅផ្ទះ តែបើបុរសមិនធ្វើអ្វីសោះនឹងត្រូវគេនិយាយមដើម និងមើលងាយជាមិនខាន។

អាចនៅផ្ទះ

១៥. ទទួលបានផ្កាច្រើន

គេប្រៀបដូចស្ត្រីទៅនឹងផ្កាដ៏ស្រស់ស្អាត ហើយផ្កាក៏សាកសមសម្រាប់ស្ត្រីបំផុតដែរ មិនថាតែចាស់ ឬក្មេងនោះទេ។ ដូច្នេះហើយមិនថាមានកម្មវិធីអ្វី ឬមានពិធីបុណ្យធំៗយ៉ាងណាទេ ស្ត្រីតែងតែទទួលបានផ្កាច្រើនជាងអ្នកណាៗទាំងអស់ ទាំងការបង្ហាញការស្រលាញ់ ការអប់អរ និងការកោតសរសើរជាដើម៕  

ទទួលបានផ្កាច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]