ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ បានផ្ទុះនូវពាក្យចចាមអារ៉ាមអាស្រូវស្នេហា របស់តារាសម្តែងស្រី ម៉ារី ដែលគេបានសង្ស័យពីទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹងបុរសម្នាក់ ដែលនាងបានថតរូបថើបគ្នាកៀកកើយ យ៉ាងផ្អែមល្ហែមនៅលើផ្ទៃសមុទ្រ យ៉ាងរ៉ូមែនទិក។

ប៉ុន្តែមិនថាយ៉ាងណា ពាក់ព័ន្ធនឹងព័ត៌មាននេះដែរ តារាសម្តែងស្រីរូបនេះ នៅមិនទាន់បានចេញមុខបកស្រាយ ពីទំនាក់ទំនងរវាងនាង និងបុរសប្លែកមុខនោះនៅឡើយនោះទេ។

តារាសម្តែងស្រី ម៉ារី និងសង្សារ
តារាសម្តែងស្រី ម៉ារី និងសង្សារ

ដោយឡែក កញ្ញា ម៉ារី ត្រូវបានគេស្គាល់ថាជាតារាសម្តែងស្រី ដែលចូលចិត្តរាប់អានមិត្តភក្តិច្រើន មិនថាបុរសឬក៏នារីនោះទេ គឺនាងតែងតែងបង្ហាញភាពស្អិតស្នាលជាមួយគ្នាជានិច្ច។

ជាក់ស្តែង ដូចជាកាលពីម្សិលមិញនេះ តារាសម្តែងស្រី ម៉ារី បានបង្ហោះនូវវីដេអូខ្លីមួយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីសកម្មភាពលេងសើច ជាមួយនឹងមិត្តភក្តិប្រុសៗរបស់នាង នៅក្នុងបន្ទប់គេង។

ក្នុងវីដេអូនោះ កញ្ញា ម៉ារី បានកាន់ច្រាសដុសធ្មេញរបស់ខ្លួន រួចដើរដាស់មិត្តភក្តិប្រុសៗរបស់នាងជាច្រើននាក់ ឲ្យក្រោកពីគេង ដោយមើលទៅកាន់ទឹកមុខម្នាក់ៗ ពិតជាគួរឲ្យអស់សំណើចខ្លាំងមែនទែន៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោម៖ 

តារាសម្តែងស្រី ម៉ារី
តារាសម្តែងស្រី ម៉ារី
តារាសម្តែងស្រី ម៉ារី
តារាសម្តែងស្រី ម៉ារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)