(កូរ៉េខាងត្បូង)៖ ប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំ អាយុរបស់តារាចម្រៀងសំឡេងធ្ងន់លោក ខាន់ ជេម ក៏កាន់តែមានវ័យច្រើនហើយដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះប្រជាប្រិយភាពលោកវិញ គឺនៅតែរឹងមាំដដែល ។

តួយ៉ាងថ្មីៗនេះ លោក ក៏ត្រូវបានគេអញ្ជើញទៅសម្ដែង នៅឯប្រទេសកូរ៉េខាងត្បូង ជាមួយនឹងតារារួមទ្រនំជាច្រើនរូប រូមទាំង នាយចឺម ផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ទៅសម្ដែងនៅកូរ៉េជើងនេះ ម្ចាស់បទ «នឹកសង្សារក្បត់» បែរជាលេងស្ទីលថ្មី ឡូយខ្លាំង មើលទៅសង្ហាមិនចាញ់តារាវ័យក្មេង នាយចឺម ប៉ុន្មាននោះទេ។

ជាក់ស្ដែង គ្រាន់តែឃើញរូបភាពទាំងនេះភ្លាម ក៏មានហ្វេន អ្នកគាំទ្រជាច្រើន នាំគ្នាលាន់មាត់សរសើរតារារូបនេះតែម្ដង ជាពិសេស ទោះអាយុបងគ្នាជាង១០ឆ្នាំក៏ពិតមែន តែចំពោះស្ទីលតែងខ្លួនរបស់លោក ខាន់ ជេម ពិតជាស្ទាវកប់ខ្លាំងមែនទែន ៕

តោះ បើចង់ដឹងថា ខាន់ ជេម សង្ហាឡូយខ្លាំងប៉ុណ្ណា ទស្សនារូបភាពទាំងអស់គ្នា៖  

លោក ខាត់ ជេម និង នាយ ចឺម
លោក ខាត់ ជេម និង នាយ ចឺម
លោក ខាត់ ជេម និង នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម