ភ្នំពេញ៖ រយៈពេលជាង ៣ខែមកហើយ ដែលម្ចាស់ពាន Cambodian Idol រដូវកាលទី១ លោក នី រតនា បានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹង ដ៏ស្រស់ស្អាតរបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលជាខ្លាំង។

ជាមួយគ្នានេះដែរ បន្ទាប់ពីភ្ជាប់ពាក្យរួច តារាប្រុសរូបនេះ មិនទាន់បានបង្ហើបពីកាលបរិច្ឆេទថ្ងៃរៀបការច្បាស់លាស់ណាមួយ ឲ្យទស្សនិកជន និងជាពិសេសអ្នកគាំទ្ររូបលោក បានដឹងនៅឡើយនោះទេ។

តែយ៉ាងណាមិញ ស្រាប់តែកាលពីថ្មីៗនេះ តារាចម្រៀងប្រុសញញឹមស្រស់ លោក នី រតនា និងគូដណ្ដឹងជាទីស្រលាញ់របស់លោក បានចាប់ផ្ដើមចេញ ថតរូបភាព Pre-Wedding ជាមួយគ្នាយ៉ាងផ្អែមល្ហែម គួរឲ្យច្រណែនថែមទៀតផង។

នេះជាសញ្ញាមួយបង្ហាញឲ្យឃើញថា មិនយូរទៀតនោះទេ ពិធីដ៏សំខាន់របស់ លោក នី រតនា និងគូដណ្ដឹងរបស់លោក នឹងលេចជារូបរាង ជាក់ជាមិនខាននោះឡើយ៕  

ប្រភពរូបភាព៖ V Studio

នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង
នី រតនា និងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា