អាស៊ី៖ ខណៈប្រជាជាតិនៅអាស៊ីកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស កង្វះខាតបរិក្ខារថែទាំសុខភាព កង្វះអាហាររូបត្ថម្ភ កង្វះបរិក្ខារអនាម័យ ភ្លើងសង្គ្រាម និងបញ្ហាពាក់ព័ន្ធផ្សេងទៀតនៅតែប៉ះពាល់ដល់អាយុជីវិតប្រជាជនក្នុងចំនួនគួរឱ្យកត់សម្គាល់។

ក្រៅពីទ្វីបអាហ្វ្រិក ប្រជាជាតិជាច្រើននៅតំបន់អាស៊ី មានអត្រាអាយុរស់ជាធម្យមទាបបំផុតក្នុងពិភពលោកដូចជា ប៉ាគីស្ថាន និង ឥណ្ឌាជាដើម ដែលបញ្ហាថែទាំសុខភាពរឹតតែធ្ងន់ធ្ងរ។ នេះបើយោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក។

ខាងក្រោមនេះ ជាប្រជាជាតិអាស៊ីទាំង ១០ប្រទេស មានអាយុកាលជាមធ្យមខ្លីបំផុត៖ 

១០. កម្ពុជា (Cambodia)

-អាយុរស់ជាមធ្យមសរុបទាំងពីរភេទ ៦៨.៧ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៧០.៧ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦៦.៦ ឆ្នាំ 

កម្ពុជា (Cambodia)

៩. ហ្វីលីពីន (Philippines)

-អាយុរស់ជាមធ្យមសរុបទាំងពីរភេទ ៦៨.៥ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៧២.០ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦៥.៣ ឆ្នាំ 

ហ្វ៊ីលីពីន (Philippines)

៨. ឥណ្ឌា (India)

-អាយុរស់ជាមធ្យមសរុបទាំងពីរភេទ ៦៨.៣ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៦៩.៩ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦៦.៩ ឆ្នាំ 

ឥណ្ឌា (India)

៧. មីយ៉ាន់ម៉ា ឬ ភូមា (Myanmar)

-អាយុរស់ជាមធ្យមទាំងពីរភេទ ៦៦.៦ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៦៨.៥ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦៤.៦ ឆ្នាំ 

មីយ៉ាន់ម៉ា ឬ ភូមា (Myanmar)

៦. ប៉ាគីស្ថាន (Pakistan)

-អាយុរស់ជាមធ្យមទាំងពីរភេទ ៦៦.៤ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៦៧.៥ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦៥.៥ ឆ្នាំ 

ប៉ាគីស្ថាន (Pakistan)

៥. ទួគមេនីស្តង់ (Turkmenistan)

-អាយុរស់ជាមធ្យមទាំងពីរភេទ ៦៦.៣ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៧០.៥ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦២.២ ឆ្នាំ 

ទួគមេនីស្តង់ (Turkmenistan)

៤. ឡាវ (Laos)

-អាយុរស់ជាមធ្យមទាំងពីរភេទ ៦៥.៧ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៦៧.២ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦៤.១ ឆ្នាំ 

ឡាវ (Laos)

៣. យេមែន (Yemen)

-អាយុរស់ជាមធ្យមទាំងពីរភេទ ៦៥.៧ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៦៧.២ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦៤.៣ ឆ្នាំ 

យេមែន (Yemen)

២. ស៊ីរី (Syria)

-អាយុរស់ជាមធ្យមទាំងពីរភេទ ៦៤.៥ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៦៩.៩ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៥៩.៩ ឆ្នាំ 

ស៊ីរី (Syria)

១. អាហ្វហ្គានីស្ថាន (Afghanistan)

-អាយុរស់ជាមធ្យមទាំងពីរភេទ ៦០.៥ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់នារី ៥៩.៣ ឆ្នាំ

-អាយុរស់ជាមធ្យមរបស់បុរស ៦១.៩ ឆ្នាំ 

អាហ្វហ្គានីស្ថាន (Afghanistan)

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]