(ភ្នំពេញ)៖ បទចម្រៀងថ្មី «និយាយថាអរគុណ» កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជនជាច្រើន ដោយបានលើកឡើងថា បទមួយនេះ មានភាពខុសប្លែកពីបទដទៃទៀត ដោយអត្ថន័យក្នុងចម្រៀង និយាយពីការអរគុណ និងផ្ដល់ស្នាមញញឹម ពោរពេញទៅដោយភាពរីករាយ ទៅកាន់មនុស្សជុំវិញខ្លួន។

«និយាយថាអរគុណ» ជាការបកស្រាយរួមគ្នាពីសំណាក់ កញ្ញា Nikki Nikki និង Ting Tong ហើយក៏ជាលើកទីមួយដែរ ដែលតារាទាំងពីរ បកស្រាយបទរួមគ្នា។ តាមការកត់សម្គាល់ គេកម្រនឹងឃើញតារាចម្រៀងទាំងពីរ បញ្ចេញចម្រៀងរួមគ្នាណាស់ ខណៈបទដំបូងពិតជាចាក់ដោតអារម្មណ៍ទស្សនិកជនតែម្ដង ហើយគ្រាន់តែបង្ហោះចូលក្នុងបណ្ដាញហ្វេសប៊ុក និង យូធូប ដោយមានប្រិយមិត្តជាច្រើន បានចូលទៅពោលពាក្យសរសើរ។

«ជីវិតពោរពេញទៅដោយក្ដីសុខ ដោយសារយើងចេះប្រើពាក្យអរគុណ ស្នាមញញឹមយើងនៅពេលនេះ មានដោយសារយើងចេះនិយាយពាក្យ អរគុណ»។ នេះគឺជាអត្ថន័យសំខាន់ នៅក្នុងបទចម្រៀងទាំងមូល។

តោះកុំឲ្យខាតពេលយូរ ចង់ដឹងថា «និយាយថាអរគុណ» មានអត្ថន័យ បែបណានោះ សូមរីករាយសណ្ដាប់ ដូចខាងក្រោម៖

Nikki​ Nikki​
Nikki​ Nikki​

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Nikki Nikki