ភ្នំពេញ៖ ជាទូទៅ ធ្លាប់តែឃើញសម្រស់តារាសម្ដែងដ៏ឆ្នើម អ្នកនាង ចនច័ន្ទ លក្ខិណា តាមរយៈកញ្ចក់ទូរទស្សន៍ ឬក៏រូបថតបង្ហោះនៅលើបណ្តាញសង្គម ដែលភាគច្រើននាងសុទ្ធសឹងតែបានផាត់មុខ បិទបាំងស្បែកមុខ និងមានការ Edit ឲ្យមើលទៅស្រស់ស្អាតបន្ថែមជាដើម។

ជាក់ស្ដែង តាមរយៈការបង្ហាញស្បែកមុខពិតរបស់តារាស្រី អ្នកនាង ចនច័ន្ទ លក្ខិណា ដែលនាងបានធ្វើការបង្ហោះដោយផ្ទាល់ បានធ្វើឲ្យមហាជន និងហ្វេនៗនាង មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា ស្បែកមុខដែលរលោង បែរក្លាយជាមានស្លាកស្នាម ដល់ថ្នាក់នេះទាល់តែសោះ។

យ៉ាងណាមិញ តាមរយៈការបញ្ជាក់របស់តារាស្រីរូបនេះ បានឲ្យដឹងថា ការពិតទៅមូលហេតុដែលស្បែកមុខរបស់អ្នកនាង ប្រែសភាពបែបនេះ គឺដោយសារតែតារាស្រីរូបនេះ ទើបតែទទួលសេវាកម្មព្យាបាលស្បែកមុខ (បាញ់ឡាស៊ែរបំបាត់អាចម៍រុយ) តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានលួចសរសើរនាងផងដែរថា ជាតារាស្រីមួយរូប ដែលហ៊ានទម្លាយមុខរបស់ខ្លួន ក្នុងសភាពយ៉ាងដូច្នេះ ដោយមិនខ្លាចការរិះគន់នោះឡើយ៕

ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖ 

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា