ជារៀងរាល់ឆ្នាំ ក្មេងៗទាំងអស់តែងតែ ចង់បានអំណោយប្លែកៗ ក្នុងពិធិបុណ្យណូអែល ប៉ុន្ដែមានរបស់មួយ ដែលពួកគេតែងតែចង់បាន គឺចង់ជួបលោកតាសាន់តាឃ្លោស។

លោកតាជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Ron Harniblew ឆ្នាំនេះគាត់មានអាយុ៧៧ ដែលមនុស្សរាល់គ្នាតែងហៅគាត់ថា សាន់តាឃ្លោស។ លោកតា Harniblew តែងតែដើរតួជា លោកតាសាន់តា ជារៀងរាល់ឆ្នាំមានក្មេងៗរាប់ពាន់ដែលចូលចិត្តគាត់ ព្រោះគាត់មានរូបរាងដូចជាសាន់តាមែនទែន ជាពិសេសពុកចង្ការពណ៌ ស របស់គាត់តែម្ដង។ គាត់បានចំណាយពេលអស់ ៤៨ឆ្នាំហើយ សំរាប់បំរើដល់ក្មេងៗគ្រប់គ្នា នៅឯប្រទេសអង់គ្លេស រួមទាំងចៅៗរបស់គាត់ទៀតផង។ លោកតា Harniblew តែងតែទៅសួរសុខទុក ក្មេងៗនៅមណ្ឌលកុមារកំព្រា និងជួយ Delievery អំណោយឲ្យក្រុមហ៊ុនមួយចំនួនដល់ក្មេងៗ។

យ៉ាងណាមិញ ដោយការខំប្រឹងប្រែងរបស់គាត់ លោក Harniblew ទទួលបានពានរង្វាន់ 40-Year-Service របស់អង់គ្លេស ហើយបានទទួលនាមជា សាន់តាល្អបំផុត ក្នុងប្រទេសអង់គ្លេសផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះអត្ថបទមួយនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]