(ភ្នំពេញ)៖ ពិធីការិនីជើងចាស់ ដែលមានឈ្មោះបោះសំឡេង លើវិថីសិល្បៈមិនតិចឆ្នាំ អ្នកនាង យុគ ចិន្តា បើនិយាយពីសមត្ថភាពរបស់អ្នកនាង មិនថាតែការរកស៊ី ការច្នៃម៉ូតសម្លៀកបំពាក់ ឬ ការងាសិល្បៈនោះទេ អ្នកនាងតែងតែធ្វើវាបានយ៉ាងល្អបំផុត ដោយទទួលបានការសរសើរ និងការស្រលាញ់ចូលចិត្តជាច្រើន ពីសំណាក់មហាជនទូទៅ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គ្រប់គ្នាប្រាកដជាចង់ដឹង ពីជីវិតឯកជន ឬទម្លាប់ប្រចាំថ្ងៃខ្លះៗ ទាក់ទងនឹងតារាស្រីរូបនេះ ជាក់ជាមិនខាន។ 

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ អ្នកនាង យុគ ចិន្ដា ក៏បានបង្ហោះពីសកម្មភាពរបស់ខ្លូន នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងគណនីផ្លូវការរបស់នាងផ្ទាល់ ជាមួយនឹងសារខ្លីមួយថា៖

«អរុណសួស្ដីរីករាយថ្ងៃចុងសប្ដាហ៏! ពេលខ្លះយើងត្រូវការភាពស្ងប់ស្ងាត់ បើកសៀវភៅអាន ផ្ដោតអារម្មណ៏ទៅលើខ្លឹមសារ មានន័យថា មេរៀនជីវិតកំពុងបង្រៀនយើងហើយ» 

ជាមួយគ្នានេះដែរ មានបណ្ដាហ្វេនជាច្រើន បានភ្ញាក់ផ្អើល និងមិននឹកស្មានថា ពេលទំនេរអ្នកនាង យុគ ចិន្ដា ចូលចិត្តអានសៀវភៅបែបនេះសោះ។

ទង្វើនេះក៏ជាចំណែកមួយ សបញ្ជាក់ឲ្យឃើញថា អ្នកនាង យុគ ចិន្ដា ជាគំរូដ៏ល្អមួយ ដើម្បីជួយជំរុញ ក៏ដូចជាបណ្តុះគំនិតឲ្យយុវជនខ្មែរយើង ចាប់ផ្តើមអានសៀវភៅឡើងវិញ នាពេលទំនេរពីការងារ ឬការសិក្សា ជាជាងចំណាយពេលឥតប្រយោជន៍ ៕

តោះទៅទស្សនាទាំងអស់គ្នា៖ 

អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា