កូរ៉េ៖ ម្ចាស់បទ «ជយោ! សង្សារខ្ញុំសុំបែកគ្នាហើយ» កញ្ញា វីរៈ និច កំពុងឆក់បានប្រជាប្រិយភាពខ្លាំងមែនទែន  តាមរយៈបទចម្រៀងថ្មីៗរបស់នាង។ ដោយឃើញមានសន្ទុះ ការគាំទ្រខ្លាំងបែបនេះហើយ ទើបធ្វើឲ្យក្មួយស្រីសំណព្វចិត្តលោក ជេម រូបនេះមានឱកាសបានទៅសម្ដែងក្រៅប្រទេស ជាមួយនឹងតារារៀមច្បងល្បីៗ ជាច្រើនរូបទៀតតែម្ដង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ នាងទើបតែចាកចេញពីមាតុភូមិកំណើត ឆ្ពោះទៅប្រទេសកូរ៉េ ដើម្បីចូលរួមការសម្ដែងជូនបងប្អូនប្រជាជនខ្មែរនៅទីនោះ ក៏ដូចជាប្រជាជនកូរ៉េ ដោយចំណាយពេលពេញមួយសប្តាហ៍។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រាន់តែដល់ទឹកដីកូរ៉េភ្លាម ស្រីនិច បែរជាលេងស្ទីលតែងខ្លួន យ៉ាងស្រស់ស្អាត ប្លែកភ្នែកជាមួយម៉ូត រ៉ូបអាវសំយេះស្មា ពណ៌ស ធ្វើឲ្យសម្រស់ក្រមុំរូបស្រស់នេះ កាន់តែស្រស់ស្អាត ទាក់ទាញថែមមួយកម្រិតទៀត ។

ពិតជាគួរឲ្យសរសើរណាស់ មើល៍ចុះ! រកឯណាបានក្រៅពីពូកែច្រៀងរាំហើយ តារាស្រីវ័យក្មេងរូបនេះ ក៏ប្រសព្វរកស្ទីលតែងខ្លួនមិនណយដែរ ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពទាំងអស់គ្នា៖ 

ស្រីនិច
ស្រីនិច
ស្រីនិច
ស្រីនិច
ស្រីនិច
ស្រីនិច
ស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង