ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា នៅលើបណ្ដាញសង្គម មានអ្នកលេងហ្វេសប៊ុកជាច្រើន កំពុងតែនាំគ្នានិយាយមិនឈប់ពីរឿង រាជនី K-POP  នាងCL ឡើងគីឡូធាត់ខ្លាំង ដែលមើលសឹងតែមិនស្គាល់ទៅហើយ។

ក្នុងនោះ ក៏មានមតិជាច្រើនលើកឡើងផ្សេងៗគ្នា ទៅតាមការគិតរបស់ពួកគេរៀងៗខ្លួន។ 

ជាក់ស្ដែង បន្ទាប់ពីទទួលបានព័ត៌មាននេះ សូម្បីតែតារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេងលោក ទ្រី សក្កដា ក៏ឆ្លៀតបញ្ចេញយោបល់យ៉ាងមានន័យ ដើម្បីចែកករំលែកជូន ហ្វេនតារាកូរ៉េរូបនេះផងដែរ។

ដោយក្នុងនោះ លោកបានសរសេរចំៗថា៖ 

«តិចមើល​ CL អត់ស្គាល់? ការពិតមួយចំនួនក្រោយការទ្បេីងគីទ្បូរបស់ CL តាមពិតទៅបេីសិនអ្នកតាមដានរាល់សកម្មភាពរបស់គាត់ អ្នកប្រាកដជាដឹងហេីយថាមួយរយះក្រោយនេះ គាត់ស្រ្តេសនិងពិបាកចិត្តជាមួយ YG ច្រេីន។

ជាតារាស្រីម្នាក់ដែលបាត់បង់សមាជិកក្រុមខ្លួនឯង ត្រូវបានផលិតកម្មកប់បទដែលធ្វេីរួចជាង 200 បទ មិនអោយចេញ ទប់អារម្មណ៍មិនបានម្តងៗលួចបង្ហោះបទខ្លួនតាម Instagram អោយហ្វេនស្តាប់បេីទោះបីជាផលិតកម្មមិនអោយចេញ តប comment ហ្វេនពីស្ថានភាពថាគាត់ពិបាកយ៉ាងណា។ ត្រូវផលិតកម្មបិទរាល់កម្មវិធី, fashion show, ទស្សនាវដ្តី និងការប្រគំតន្រ្តីផ្សេងៗ មិនមានប្រាក់ចំនូល ដោយខ្លួនឯង មិនត្រូវបានផលិតកម្មផ្តល់ការងារឲ្យធ្វេី តេីប៉ុណ្ណេះអាចសមស្របទេ សម្រាប់មូលហេតុដែលពិបាកចិត្តដេកនៅផ្ទះទ្បេីងគីទ្បូនេះ? តេីហេតុអ្វីត្រូវតមអាហារ ថែរាង បេីវាគ្មានប្រយោជន៍ ការងារសិល្បះទាំងមូលត្រូបបំផ្លាញដោយសារផលិតកម្ម

ឃេីញសភាពគាត់បែបនេះ ពួកយេីងមិនសប្បាយចិត្តនោះទេ យ៉ាងណាសុំត្រឹមអោយគាត់មានសុខភាពល្អទៅបានហេីយ បញ្ជាក់ថាគាត់មិនបានសូវ active ក្នុង Instagram និងដេីរចេញមុខចេញមាត់រាប់ខែហេីយ រូបដែលគាត់បង្ហោះគឺសុទ្ធសឹងតែជារូបចាស់ទាំងអស់ ព្រោះពេលនេះរាងគាត់បែបនេះ ចឹងអ្នកទាំងគ្នាដែលអួតថាចូលចិត្ត CL នៅមានអារម្មណ៍ចម្អកគាត់ទៀតទេ? អ្នកមិនគួរយកជិវិតគាត់មកកំប្លែងសេីចដោយសារតែគីទ្បូគាត់ទ្បេីងនោះទេ អ្នកគួរសរសេីរលេីកទឹកចិត្តគាត់វិញដែលពុះពារ ទ្រាំមកដល់ពេលនេះ ម្នាក់ឯង» ។

សារដ៏វែងអន្លាយរបស់ម្ចាស់បទ «ខ្មាសគេទេ» លោក ទ្រី​ សក្កដា បានបង្ហាញពីការលើកទឹកចិត្ត ជាពិសេស កាន់តែស្ដែងប្រាប់គ្រប់គ្នា ឲ្យកាន់តែជ្រាបច្បាស់ថា លោក ក៏ជាហ្វេន K-POP របស់តារាចម្រៀងរ៉េបនាង CL នេះដែរ៕

ទ្រី សក្កដា
ទ្រី សក្កដា
CL
CL
សាររបស់ សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]