(ភ្នំពេញ)៖ តារាចម្រៀងស្រីអ្នកនាង ទូច ស្រីល័ក្ខ ក្នុងរយៈពេលចុងក្រោយនេះ គេតែងសង្កេតឃើញនាងលេចវត្តមាន លើសកម្មភាពការងារមនុស្សធម៌ជាច្រើន តាមរយៈការប្រកាសស្វែងរកថវិកា ជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត និងរងគ្រោះមួយចំនួន។ ពិសេសថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានស្កាត់ទៅជួបស្រ្តីរងគ្រោះម្នាក់ ដែលត្រូវប្តីបោះបង់ចោល ថែមទាំងមានផ្ទៃពោះ និងរស់នៅចិញ្ចឹមម្តាយមានជំងឺ ក្រោមខ្ទមធ្លុះធ្លាយមើលឃើញមេឃ។

ទន្ទឹមគ្នានេះដែរ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហាញពីក្តីអាណិតអាសូរខ្លាំង ក្រោយពេលបានជួបផ្ទាល់ ព្រោះថាជីវភាពរបស់ពួកគាត់ ពិតជាលំបាក់ខ្លាំង រហូតធ្វើឲ្យម្តាយ- កូនកំសត់នោះ ស្ទើរតែបាក់ទឹកចិត្ត មិនចង់រស់ទៀតផង។ ដោយសារតែឃើញសភាពបែបនេះ ដើម្បីជាការលើកទឹកចិត្ត ដល់បុគ្គលដែលកំពុងកើតមានជំងឺ បាក់ទឹកចិត្តនោះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បាននិពន្ធចម្រៀង១បទ ច្រៀងរៀបរាប់ជាការលើកទឹកចិត្ត ចំពោះបុគ្គលដែលធ្លាក់ខ្លួន ក្នុងភាពអស់សង្ឃឹម សម្រាប់ជីវិត ឬហៅថាជំងឺបាក់ទឹកចិត្ត ជាដើម។

បង្ហោះភ្ជាប់ជាមួយបទចម្រៀងនេះ អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងថា «មួយបទនេះ ពេលដែលបងប្អូនស្តាប់ហើយ និងដឹងថា មានអត្ថន័យបែបណា សូមផ្ញើមួយបទនេះ ទៅកាន់បងប្អូនទាំងអស់គ្នា ដែលមានការបាក់ទឹកចិត្ត សូមឲ្យគិតឡើងវិញថា គ្មានជីវិតមួយណា ដែរកើតមកមិនធ្លាប់ជួបទុក្ខលំបាកទេ»។

អ្នកនាង ទូច ស្រីល័ក្ខ បានបន្ថែមថា «លើកឧទាហរណ៍៖ មនុស្សប្រុសដែលអង្គុយក្បែរខ្ញុំ ពីរនាក់គាត់ពិបាកខ្លាំងណាស់ តែពួកគាត់ទាំងពីរនាក់ នៅតែមានការតស៊ូរ ហើយប្រឹងជំនះរាល់ឧបសគ្គ សូមបងប្អូនផ្តល់ជាកំលាំងចិត្ត សំរាប់ពួកខ្ញុំផង share & like តស៊ូរសូមកុំបាក់ទឹកចិត្ត»។

ចង់ដឹងថា បទចម្រៀងនេះ មានអត្ថន័យអប់រំយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ