ភ្នំពេញ៖ បទមនោសញ្ចេតនាថ្មីរបស់លោក សុវត្ថិ មុន្នីនាគ ដែលត្រូវជាកូនប្រុសសំណព្វចិត្តលោក ព្រាប សុវត្ថិ មានចំណងជើងថា«ហត់នឿយ» បានចេញជា MV លើផេកផ្លូវការផលិតកម្មរស្មីហង្សមាសហើយ កាលពីមុននេះបន្តិច។
អ្វីដែលប្លែកអារម្មណ៍គួរឲ្យទាក់ទាញនោះ ចំពោះបទថ្មីមួយនេះ ក៏មានការចូលរួមសម្ដែងពីកញ្ញា រូបស្រស់សម្រស់បាន កញ្ញា ឈិន មុន្នីនាថ ហៅលីនីតូច ផងដែរ។
តួយ៉ាង ក្រៅពីមានអត្ថន័យពីរោះខ្លាំងហើយ សម្រាប់ឈុតសម្ដែងរបស់តារារះថ្មីវ័យក្មេងទាំង២រូបនេះ ក៏មានភាពស៊ីគ្នាខ្លាំង ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ដិតអារម្មណ៍ជាមួយចម្រៀងនេះតែម្ដង។
ពិតជាគួរឲ្យសរសើរមែន ទើបតែប៉ះគ្នាសម្ដែងជាលើកទី១សោះ ប៉ុន្តែកម្លោះក្រមុំមួួយគូនេះ មានដុងសិល្បៈខ្លាំង មិនចាញ់ឪពុកពួកគេនោះទេ៕
ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]