ភ្នំពេញ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅមុននេះបន្តិច តារាសម្ដែងសាច់សខ្ចី អូនអ៉ីង បានសម្រេចចិត្តប្រកាសក្ដែងៗលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា នឹងចែកផ្លូវគ្នា ជាមួយសង្សារសំណព្វពោលនោះគឺលោក ម៉ា ច័ន្ទបញ្ញា ហើយ។

ដំណឹងនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តអ្នកគាំទ្រ ស្រឡាំងកាំងខ្លាំង ព្រោះតែមិននឹកស្មានថា គូស្នេហ៍តារាវ័យក្មេងមួយគូនេះ មានបញ្ហាដល់ថ្នាក់ឈានដល់ដំណាក់កាល បែកបាក់គ្នាដូច្នេះឡើយ។ បន្ថែមពីនេះ កញ្ញា រូបស្រស់ អូនអ៉ីង ក៏បានទម្លាយពីដើមទងដែលនាំឲ្យខ្លួន នឹងតារាចម្រៀងរូបនេះមិនចុះសម្រុងគ្នា ដោយនិយាយចំៗថា៖ 

«ថ្ងៃនេះខ្ញុំសុំបែកគ្នាជាមួយម្នាក់នឹងដោយ public Ma Chanpanha ខ្ញុំមិនអាចបន្តមួយម្នកname នឹងបានទៀតទេ សុំទោសផង ខ្ញុំមិនល្អគ្រប់គ្រន់ ខ្ញុំអ្នកដើរចេញគាត់ល្អ គាត់មិនខុសអីសោះ ពួកខ្ញុំមិនត្រូវចរិតគ្នា មានបញ្ហានឹងគ្នាច្រើនដល់ថ្នាក់ខ្ញុំមិនអាចបន្ត ខ្ញុំសុំមិននិយាយអីទៀតពីពេលនេះទៅ ដល់ពេលជាខ្លួនឯងវិញហើយ មិនអាចរស់នឹងមនុស្សច្រណែនខ្លួននឹងគិតតែខ្ញុំអាក្រក់ ខ្ញុំសប្បាយចិត្តនឹងបញ្ចាប់វា ខ្ញុំនឹងដោះស្រាយអោយអស់រឿងដែលទាក់ទង់នឹងគេ ខ្ញុំនឹងគេលេងជាអ្វីនឹងគ្នាហើយ»

យ៉ាងណាមិញ ចំពោះលោក ម៉ា ច័ន្ទបញ្ញា ដែលជាសាមីខ្លួន ហាក់នៅមិនទាន់មានប្រតិកម្មអ្វីឡើយចំពោះ រឿងរ៉ាវស្នេហាប្រេះឆា ដ៏ក្ដៅកកុកមួយនេះទេ៕

សាររបស់ អូនអ៉ីង
អូនអ៉ីង និងម៉ា ច័ន្ទបញ្ញា
អូនអ៉ីង និងម៉ា ច័ន្ទបញ្ញា
អូនអ៉ីង និងម៉ា ច័ន្ទបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា